អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ សូមមេត្តាបញ្ឈប់សកម្មភាពបើកបរដោយគ្មានយល់ដឹងទាំងនេះតទៅទៀត​ នៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃចន្ទ​ទី​០៣​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ សំណាងណាស់ដែលមិនមានគ្រោះថ្នាក់ និងមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកដទៃ។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ សូមមេត្តាបញ្ឈប់សកម្មភាពបើកបរដោយគ្មានយល់ដឹងទាំងនេះតទៅទៀត ព្រោះព័ត៌មានពីផ្លូវបានផ្សព្វផ្សាយជាហូរហែ ទាំងបណ្តាញផ្សព្វផ្សាយក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ព្រមទាំងគ្រប់បណ្តាញផ្សព្វផ្សាយនានារាប់មិនអស់។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ទៀត​ថា​ មិនថាចំពោះតែផ្លូវល្បឿនលឿននោះទេ រាល់ការបើកបរបញ្ច្រាសទិសដៅជាបទល្មើសចរាចរណ៍ ថែមទាំងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង អ្នករួមដំណើរ និងអ្នកដទៃ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print