ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យើងគួរគប្បីនិយាយថា «តំបន់ទេសចរណ៍នៅកម្ពុជា ស្អាតៗ» ដើម្បីឱ្យពិភពលោកបានឃើញ តំបន់ធម្មជាតិដ៏ស្រស់ត្រកាល ! ផ្លូវជាតិលេខ៥៥ ជាផ្លូវឡើងចុះភ្នំ បត់បែន អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។ ផ្លូវជាតិនេះ មានប្រវែងសរុប ១៨៩,១៦គីឡូម៉ែត្រ ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានចាប់បើកការដ្ឋានសាងសង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៥ និងបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។

ផ្លូវជាតិលេខ៥៥ ជាផ្លូវទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាត សម្រួលដល់ការដឹកជញ្ជូនកសិផល និងផលិតផលពីក្នុងតំបន់ ទៅកាន់ទីផ្សារក្នុង និងក្រៅប្រទេស។
សូមជម្រាបថា ៖ ឈ្មោះភ្នំ១០០៥ ឬ ភ្នំ១៥០០ ? មួយណាជាឈ្មោះផ្លូវការ?

១-ប្រវត្តិឈ្មោះភ្នំ១០០៥ គឺហៅតាមផែនទីភូមិសាស្រ្ត របស់ទាហានកាលពី សង្គ្រាមជាមួយខ្មែរក្រហម។
២-ប្រវត្តិឈ្មោះភ្នំ១៥០០ គឺហៅតាមការកំណត់កំពស់ភ្នំ ធៀបជាមួយនីវ៉ូទឹកសមុទ្រតែកំពស់ពិតមិនមែន១៥០០ម៉ែត្រទេ គឺ១៦០០ម៉ែត្រ ហើយត្រង់ចំនុចផ្លូវអន្ទង់អាំងមានកំពស់ប្រមាណតែ៩០០ម៉ែត្រ។
ឥឡូវដឹងចម្លើយច្បាស់ហើយ គឺភ្នំ១៥០០ ជាឈ្មោះប្រើផ្លូវការ តាមរយៈបង្គោលគីឡូម៉ែត្រ នៅតាមផ្លួវ ជាតិលេខ៥៥។
សូមបញ្ជាក់៖ ភ្នំ១៥០០គឺបង្ហាញសម្រស់នៅលើផ្លូវជាតិលេខ ៥៥ ក្នុងស្រុកវាលវែងខេត្តពោធិសាត់ដែលមានសម្រស់ស្រស់ស្អាត ត្រូវបានសម្ពោធកាលពីថ្ងៃទី០៩ មីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។
ផ្លូវជាតិលេខ ៥៥ ប្រវែងសរុប ១៨២,១៦ គ.ម ចាប់ពីខេត្តពោធិ៍សាត់ (ផ្លូវជាតិលេខ ៥ គីឡូម៉ែត្រលេខ ១៩១) ទៅដល់ វាលវែង-ថ្មដា (ព្រំដែនកម្ពុជា-ថៃ) បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្របជាមួយការបើកការដ្ឋានសាងសង់ ផ្លូវជាតិលេខ ១០ ប្រវែងសរុប ១៩៨,៧១ គ.ម ចាប់ពី ខេត្តបាត់ដំបង (សំឡូត) កាត់ខេត្តពោធិ៍សាត់ (វាលវែង) ទៅដល់ខេត្តកោះកុង(ក្រុងខេមរភូមិន្ទ) កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print