នគរបាលចាប់ខ្លួនជនសង្ស័យ២នាក់ក្រោយពីយកកាំបិតប៉័ងតោកាប់លើយុវជនម្នាក់របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៦នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន បន្ទាប់ក្រុមជនសង្ស័យខាងលើនេះ បានយកកាំបិតប៉័ងតោកាប់ទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៨ និង១៥នាទី នៅចំណុចការ៉ាសសំាងតេលាស៊ុនត្រលផាស ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ វួត មករា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខ ស្នាក់នៅភូមិត្រពាំងឈូក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (មានសភាពធ្ងន់មិនអាចនិយាយបាន)។ជនសង្ស័យ ៖ ០៦នាក់ប្រុស (ឃាត់ខ្លួន០២នាក់) ១-ឈ្មោះ ម៉ន ចិត្រា ហៅគោ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រោងចក្រ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) គ្មានសារធាតុញៀនក្នុងទឹកនោម(-)។ ២-ឈ្មោះ ជា ជួបតុលា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរ សំណង់ រស់នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) គ្មានសារធាតុញៀនក្នុងទឹកនោម(-)។
ចំណែកជនសង្ស័យ៤នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល ។វត្ថុតាងចាប់យក៖ ១-កាំបិតបុ័ងតោ ០១ដើម ២-ម៉ូតូ០១គ្រឿង ម៉ាកស៊ុយសុីគីនិច ពណ៌ក្រហមលាយស ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខ ភំ្នពេញ1KZ-2303(ជារបស់ជនសង្ស័យឈ្មោះ ម៉ន ចិត្រា) ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុជនសង្ស័យទាំង៦នាក់ខាងលើ បាននាំគ្នាផឹកស្រា ពេលកំពុងផឹកក៏មានគាស់ត្រូវក្រវិលកំប៉ុងក្រោយមកជនសង្ស័យឈ្មោះ ជា ជួបតុលា និងជនសង្ស័យឈ្មោះ សម្បត្តិ គីមហួន បានជិះម៉ូតូយកក្រវិលកំប៉ុងទៅប្តូរនៅកន្លែងលក់ចាប់ហួយ២៤ម៉ោងទល់មុខចំណុចកើតហេតុ ហើយបានជួបជនរងគ្រោះនិងមិត្តភក្តិមានគ្នាចំនួន០៦នាក់ ស្រី០២នាក់ ដែលកំពុងអង្គុយលេងនៅចំណុចកើតហេតុខាងលើ ពេលនោះភាគីជនសង្ស័យ បានឌឺដងជាមួយជនរងគ្រោះ ភ្លាមនោះជនសង្ស័យឈ្មោះ ជា ជួបតុលា បានតេទូរស័ព្ទហៅជនសង្ស័យឈ្មោះ ម៉ន ចិត្រា ថាមានគេរករឿងអញហើយក្រោយមកជនសង្ស័យ និងបក្ខពួកបាននាំគ្នាជិះម៉ូតូទៅចំណុចកើតហេតុពេលទៅដល់ក៏បានធ្វើសកម្មភាពដេញវាយប្រតាយប្រតប់ទៅលើជនរងគ្រោះនិងមិត្តភក្តិ ក្រោយមកជនសង្ស័យឈ្មោះ ម៉ន ចិត្រា បានយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានសហការជាមួយកម្លាំងផ្នែកជំនាញចុះទៅដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ន ចិត្រា និងជនសង្ស័យឈ្មោះ ជា ជួបតុលា រួមទាំងវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។ ចំណែកជនរងគ្រោះមានសភាពធ្ងន់ធ្ងរត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ លោកសង្ឃ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ន ចិត្រា បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកបានវាយប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះ ហើយខ្លួនបានរើសកាំបិតបុ័ងតោដែលជនរងគ្រោះកាន់មកធ្វើសកម្មភាពកាប់មកលើខ្លួន និងបក្ខពួក(តែមិនត្រូវ) ធ្វើសកម្មភាពកាប់ទៅលើ ជនរងគ្រោះចំនួន០២កាំបិតបណ្តាលឲ្យរងរបួសតែម្តងទៅ។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី៕

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print