រដ្ឋមន្រ្តីសុខាភិបាល៖ យើងមិនត្រូវនិយាយសង្ឃឹមធ្វើឱ្យបានល្អទេ យើងត្រូវតែធ្វើឱ្យបាន

ចែករំលែក៖

ភ្នំពេញ៖ «យើងដូរពីពាក្យដែលថាយើងសង្ឃឹមថានឹងធ្វើបានល្អ ពាក្យសង្ឃឹមយើងដូរមកពាក្យ យើងត្រូវតែធ្វើឱ្យបានល្អ»។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ឈាង រ៉ា បានប្រាប់មន្រ្តី ខ្លួនដូច្នេះ នាសន្និបាតសុខាភិបាលលើកទី៤៤ ព្រឹកថ្ងៃទី៣ ខែមីនា ដោយបន្ថែមថាការផ្លាស់ប្តូរនេះសំដៅលើសកម្មភាពការងារនៅមូលដ្ឋាន។

ករណីសម្រាលកូនមាន២៨ម៉ឺនករណី ក្នុងឆ្នាំ២០២៤ ភាគច្រើននៅមណ្ឌលសុខភាព។ នេះបើតាម លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣ មីនា។ ករណីមួយទៀតករណីពិនិត្យជំងឺផ្លូវចិត្ត មានជាង ២៨ ម៉ឺនករណី ក្នុងឆ្នាំ២០២៤ កើនឡើង ១៩៧,៨២ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ នេះបើយោងតាមប្រភពពីក្រសួងសុខាភិបាល ។ ហើយឆ្នាំ២០២៤ អ្នកជំងឺមហារីកជាង ៣១ម៉ឺននាក់ បានទទួល ការព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះ ១២៧នាក់ បានស្លាប់។ ប្រភេទជំងឺដែលជួបច្រើនជាងគេ គឺមហារីកសុដន់ និង មហារីកមាត់ ស្បូន ដែលសរុបស្មើនឹងជិត ៣២ ភាគរយ។

ចំពោះករណីជំងឺមហារីកវិញ មានអ្នកជំងឺ ចំនួន ៣១០ ៥១៨នាក់ បានទទួលការព្យាបាល នៅមន្ទីរពេទ្យ ដែលចំនួននេះ កើនឡើង ៨៧, ៤២ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងចំណោមនោះ មានអ្នកជំងឺ ១២៧នាក់ បានស្លាប់។ ជំងឺមហារីក ដែលជួបច្រើនជាងគេ គឺជំងឺមហារីកសុដន់ ដែលមាន ២០,៤ភាគរយ និងជំងឺមហារីកមាត់ស្បូន មានចំនួន ១១,៥ភាគរយ។
របាយការណ៍ដដែល ឱ្យដឹងទៀតថា មានអ្នកជំងឺបេះដូង សរសៃឈាម បានមកពិនិត្យ ពិគ្រោះជំងឺ ចំនួន ១៣០ ៧១ករណី និងសម្រាកព្យាបាលមានចំនួន ២២០ ២១៨នាក់  ក្នុងនោះ អ្នកជំងឺ ១ ០៧៤នាក់ បានស្លាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print