ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អញ្ជើញចូលរួមពិធី សម្ពោធសមិទ្ធផលនានាក្នុងវត្តប្រាសាទមានជ័យ ស្ថិតក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ÷នៅព្រឹកថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥ ឧត្តម សេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានចូលរួមពិធីសម្ពោធសមិទ្ធផលនានាក្នុងវត្តប្រាសាទមានជ័យ ស្ថិតក្នុងឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សមិទ្ធផល ដាក់ឱ្យសម្ពោធនាថ្ងៃនេះ រួមមានព្រះវិហារថ្មី កុដិឈើ ចេតិយ និងរោងអ្នកតាក្រញូង ដោយមានការ ចូលរួមជ្រោមជ្រែងពីលោក ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ព្រមទាំងថ្នាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់។ វត្តនេះ មានអាយុ ៧០ ឆ្នាំ មកហើយចាប់តាំងពីឆ្នាំ ១៩៥៥ ប៉ុន្តែត្រូវបានបំផ្លិចបំផ្លាញ តាំងពីឆ្នាំ ១៩៧០ ដោយសារសង្គ្រាមស៊ីវិល និងការទម្លាក់គ្រាប់បែកតាមបណ្តោយទន្លេ បណ្តាលឱ្យបាត់បង់ជីវិតប្រជាជន វត្តអារាម លំនៅដ្ឋានប្រជាជន ហេដ្ឋារចនា សម្ព័ន្ធនានា ត្រូវបានបំផ្លាញទាំងស្រុង។ 

ក្រោយពីកម្ពុជាមានសន្តិភាពពេញលេញ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ហើយតាមរយៈសន្តិភាព វត្តនេះក៏ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំណាស់ថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម លើកស្ទួយសេដ្ឋកិច្ចជាតិ ជីវភាពប្រជាពលរដ្ឋ និងជំរុញឱ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈ បានឆាប់រហ័ស ទន់ភ្លន់ តម្លាភាព និងកាន់តែខិតជិតប្រជាពលរដ្ឋ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ានិត

ថ្លែងអំណរគុណដល់បងប្អូន ពូមីងអ៊ំ លោកយាយ លោកតា ដែលតែងតែជឿជាក់ បោះឆ្នោត គាំទ្រ គណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជារហូតមក និងសូមអរគុណដល់កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ តែងតែសហការ ចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ថែ រក្សាសុខសន្តិភាព និងការពារប្រយោជន៍ជាតិជាធំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print