សម្តេចតេជោ ហ៊ុន សែន៖ «វេចបាយស៊ីដើម្បីចរចាកសន្តិភាព, ពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ»

ចែករំលែក៖

ភ្នំពេញ ៖ ជាមួយការប្រកាសពីការជាសះស្បើយពីជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវបទពិសោធនៃការចរចារកសន្តិភាពរបស់សម្តេចកាលពីអតីតកាលដោយបានលើកឡើងពីការតស៊ូអំណត់អត់ធ្មត់ក្នុងការចរចាដើម្បីសេចក្តីសុខរបស់ជាតិ។

ការចែករំលែកបទពិសោធដោយភ្ជាប់នឹងរូបថតអំឡុងពេលសម្តេចតេជោ ដឹកនាំការចរចានៅឆ្នាំ ១៩៨៩ ដោយសម្តេចតេជោ បានហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព» ធ្វើឡើង ខណៈដែលថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែន។ 

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា៖«ដោយសាថ្មីៗនេះ មានជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអាម៉េរិក និងប្រធានាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថតពេលខ្ញុំចរចាឆ្នាំ១៩៨៩ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់)នេះមេរៀនរបស់ខ្ញុំ»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print