លោក​ ហេង​ រតនា​៖​ ជួសមុខឱ្យមន្រ្តី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ អរគុណប្រមុខរាជរដ្ឋាភិបាល​ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ បានរៀបចំចាត់ចែងមន្រ្តីខ្លួនចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានរបបសោធនក្រោយពីបញ្ចប់បេសកកម្ម

ចែករំលែក៖

ភ្នំពេញ​៖​ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប លោកនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការបញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្ដរស័កកងយោធពលខេមរភូមិន្ទ និងលោក​ ហេង​ រតនា​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) រួមជាមួយថ្នាក់ដឹកនាំក្រុមការងារក្រសួងការពារជាតិ​ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានចូលរួមក្នុងពិធីបើករបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារជូនយោធិន យោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី ដែលជាអតីតមន្រ្តីអង្គភាពស៊ីម៉ាក់ ដែលបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២២កន្លងទៅ។

ក្នុងដំណាក់កាលទី១នេះ អនុគណៈកម្មការបើកប្រាក់ឧបត្ថម្ភគោលនយោបាយក្រសួងការពារជាតិបើកជូនរបបប្រាក់ឧបត្ថម្ភនេះជូនយោធិនសោធននិវត្តន៍បានចំនួនមួយលើករួចមកហើយមានចំនួន៤៧នាក់កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលភ្នំពេញ ដោយឡែកសម្រាប់វគ្គទី២នៅថ្ងៃនេះមានចំនួន៣០៦បន្ថែមទៀត លើចំនួនសរុប ៣៥៣នាក់សម្រាប់វគ្គទី៥។ 

ក្រោយពីបញ្ចប់ពិធីសំណេះសំណាល លោកនាយឧត្ដមសេនីយ៍ ភួង ស៊ីផាន និងថ្នាក់ដឹកនាំក្រុមការងារក្រសួងការពារជាតិ បានអញ្ជើញទស្សនាការដាក់តាំងបង្ហាញសមិទ្ធផលនៃអគារស៊ីម៉ាក់នៅក្នុងសារមន្ទីរតេជោសន្តិភាព ហើយ លោកនាយឧត្ដមសេនីយ៍ និងស្ងើចសរសើរពីការរៀបចំបានយ៉ាងល្អប្រសើរនៃ សារមន្ទីរតេជោសន្តិភាពនេះដែលពោរពេញទៅដោយសកម្មភាពនៃការបោសសម្អាតមីន ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាមួយរាជរដ្ឋាភិបាល និងទីតាំងមួយសម្រាប់ការស្រាវជ្រាវនៃប្រវត្តិសង្គ្រាមក៏ដូចជាការស្វែងរកសន្តិភាពនៅកម្ពុជាផងដែរ។ 

ជាថ្មីម្តងទៀត ជួសមុខឱ្យមន្រ្តី-បុគ្គលិកស៊ីម៉ាក់ទាំងអស់ លោកអគ្គនាយក​ស៉ីម៉ាក់​ សូមគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សម្ដេចពិជ័យសេនា និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយោធសេវា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលបានរៀបចំចាត់ចែងមន្រ្តីអង្គភាព​CMAC​ ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានរបបសោធននេះក្រោយពីបញ្ចប់បេសកកម្មជាមួយអង្គភាព៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print