លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ៖ «ការសន្សំធំជាងគេ គឺការសន្សំ និងថែរក្សាធនធានមនុស្ស»

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពិធីបើកសន្និបាតសុខាភិបាល លើកទី៤៤ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញថ្លែងនូវសារគន្លឹះដល់អង្គសន្និបាត ដើម្បីផ្តល់ជាអនុសាសន៍គន្លឹះ និងទិសដៅ ព្រមទាំងបានគូសរំលេចនូវ ផែនការយុទ្ធសាស្ត្រសុខាភិបាល មានរយៈពេលពេលវែង នាពេលខាងមុខ។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីលទ្ធផលឆ្នាំ២០២៤ ដោយឈរលើគោលដៅសំខាន់ បី គឺ៖
១) ការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសុខាភិបាល តាមរយៈការធ្វើអភិបាលកិច្ច និងធ្វើនិយ័តកម្មវិស័យសាធារណៈ និងឯកជន ព្រមទាំងផ្តល់ការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ។
២) Accessibility ត្រូវគិតគូរពីចំនុចកំពូល នៃពីរ៉ាមីតសុខាភិបាល ធ្វើយ៉ាងណាឱ្យមានការផ្សារភ្ជាប់គ្នារវាង centers of excellence នឹងមូលដ្ឋានសុខាភិបាលមូលដ្ឋាន និងការកែសម្រួលគុណភាពសុខាភិបាល ដោយការពង្រឹង និងពង្រីកអ្វីដែលមានស្រាប់ ហើយដែលទាំង២ នេះត្រូវដើរទន្ទឹមគ្នាជានិច្ច។
៣) ស័ក្តិសិទ្ធិភាព ត្រូវមានការទំនាក់ទំនងគ្នាឱ្យបានជាប់លាប់ រវាងសុខាភិបាលមូលដ្ឋាន នឹងថ្នាក់លើ ដោយមានការរាយការណ៍ជាប្រចាំ ឱ្យថ្នាក់លើបានដឹង នៅពេលមានបញ្ហាជួយដោះស្រាយ។ ត្រូវប្រើធនធានមនុស្សដែលមាន ឱ្យស័ក្តិសម នឹងត្រឹមត្រូវតាមជាក់ស្តែងពិតប្រាកដ ព្រមទាំងមានសម្ភារចាំបាច់ទៅតាមតម្រូវការ និងត្រូវផ្សារភ្ជាប់ទៅនឹងការគាំទ្រនយោបាយជាតិ ព្រមទាំងការចូលរួម ពីអន្តរវិស័យ ដូចជា ប.ស.ស ជាដើម។

លោកសាស្រ្តាចារ្យ បានលើកឡើងពីផែនការឆ្ពោះទៅមុខ ដោយត្រូវស្ទុះនូវការចាប់ផ្តើម ហើយត្រូវគិតផែនការបន្ថែម ក្នុងយុទ្ធសាស្ត្ររយៈពេលវែង ត្រូវគិតយ៉ាងណាធ្វើឱ្យមូលដ្ឋានសុខាភិបាល ប្រែប្រួលមុខមាត់។ លោកសាស្រ្តាចារ្យ បានលើកឡើងថា អ្វីៗ ត្រូវមាន connexion ឱ្យស៊ីចង្វាក់គ្នា មានផែនការផ្សារភ្ជាប់នឹងនយោបាយ និងស្របតាមយុទ្ធសាស្រ្តជាតិ។ ក្នុងនោះ ត្រូវបន្តទប់ស្កាត់ជំងឺឆ្លងដែលធ្លាប់មានកុំឱ្យកើតឡើងវិញ និងត្រៀមខ្លួនក្នុងការការពារជំងឺឆ្លងថ្មីៗ ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្តពង្រឹងធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ និងឯកជន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print