គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានអះអាងថា ម្ចាស់ពានរង្វាន់ Ballon d’Or កីឡាករ Rodri អាចត្រលប់មកវិញក្នុងរដូវកាលនេះ។ វីដេអូនៃការហ្វឹកហាត់របស់ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានបង្ហោះដោយក្លិបកាលពីថ្ងៃសុក្រ តិចជាង២៤ម៉ោងមុនពេលពួកគេឡើងទៅវគ្គ១/៤ផ្តាច់ព្រ័ត្រ FA Cup ដោយផ្តួល Plymouth Argyle។
មន្ត្រីក្លិប Man City បានខិតខំពង្រឹងកាយសម្បទា និងអស់សង្ឃឹមក្នុងការទម្លាក់ពេលវេលាណាមួយជាបន្ទាន់លើការវិលត្រលប់របស់ Rodri ផងដែរ។ Rodri បានខកខានជាយូរក្នុងការបង្ហាញខ្លួន ហើយក្លិបម្ចាស់ជើងឯក Premier League បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៤ក្នុងតារាង២០ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Liverpool ចំនួន២០ពិន្ទុបន្ទាប់ពីការបរាជ័យក្នុងលីកចំនួន៨លើក ដែលនេះជារឿងគួរឱ្យភ្ញាក់ផ្អើលទេអ្នកគាំទ្ររបស់ពួកគេ។
ជាលើកដំបូងចាប់តាំងពី Rodri បានរងរបួសជង្គង់ពេលប៉ះទល់នឹងក្រុម Arsenal ក្នុងខែកញ្ញា លោក Guardiola មានអារម្មណ៍ថា កីឡាករវ័យ២៨ឆ្នាំរូបនេះអាចមានវត្តមានមុនពេលបញ្ចប់នៃយុទ្ធនាការនេះ ជាមួយនឹងការប្រកួត FIFA Club World Cup នឹងធ្វើឡើងនៅខែមិថុនា។
គ្រូបង្វឹករូបនេះបានបន្ថែមថា “អ្នកគាំទ្រត្រូវតែដឹងថា ពួកគេមិនមែនជាមនុស្សតែម្នាក់ដែលរំភើបនោះទេ។ រយៈពេលបាន៥ខែ ឬ៦ខែហើយ! ប៉ុន្តែមួយជំហានម្តងៗ យើងមិនចាំបាច់ធ្វើការសម្រេចចិត្តសម្រាប់គាត់ ប៉ុន្មានសប្តាហ៍មុននោះទេ។ គាត់មិនជិតនឹងត្រលប់មកវិញទេ ប៉ុន្តែគាត់កំពុងហ្វឹកហាត់ដាច់ដោយឡែក។ គាត់មានអារម្មណ៍ជឿជាក់ និងរីករាយ។ ខ្ញុំមិនអាចរំពឹងមុនពេលគាត់ត្រលប់មកវិញនៅមុនចុងបញ្ចប់នៃរដូវកាលនេះទេ សូម្បីតែសម្រាប់ ការប្រកួត Club World Cup ប៉ុន្តែប្រហែលជាវានឹងកើតឡើង”។
លោក Guardiola ក៏បានបញ្ជាក់ផងដែរថា ខ្សែការពារ Nathan Ake នឹងមានការធ្វើតេស្តបន្ថែមទៀតលើបញ្ហាដែលគាត់បារម្ភថា អាចធ្វើឱ្យកីឡាករអន្តរជាតិហូឡង់រូបនេះ អវត្តមានមួយរយៈ។ លោកថា “ពេលខ្លះគាត់ពិបាកនឹងជើង។ វាគឺដូចនេះពេញមួយរដូវកាលជាមួយនឹងខ្សែការពារកណ្តាល”។
Ake វ័យ៣០ឆ្នាំត្រូវបានគេដាក់កម្រិតក្នុងការបង្ហាញខ្លួន១៨លើកមកទល់ពេលនេះនៅរដូវកាលនេះដោយសារតែការរងរបួសរយៈពេលខ្លីជាបន្តបន្ទាប់ ហើយត្រូវបានដកចេញនៅពាក់កណ្តាលតង់ក្នុងជំនួបជាមួយក្រុម Plymouth។ ចំណែកខ្សែការពារ John Stones និង Manuel Akanji ក៏ខកខានការការបង្ហាញខ្លួនក្នុងការប្រកួត FA Cup ដោយសាររបួសផងដែរ៕ (រូបភាព ៖ BBC)