អភិបាលខេត្តបន្ទាយមាមជ័យដឹកនាំកម្លាំងជួយសាងសង់ផ្ទះជូនពលដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៤២ខ្នង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត
អមដំណើរដោយក្រកុមការងារខេត្ត លោក កែវ តារារស្មី អភិបាលស្រុកអូរជ្រៅ ចុះដឹកនាំក្រុមការងារចុះពិនិត្យមើលផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ របេីកដំបូល ចំនួន៤២ខ្នងក្នុងស្រុកអូរជ្រៅ ខែមីនា ឆ្នាំ២០២៥។
មន្ត្រីមូលដ្ឋានប្រាប់ថាៈនៅ ក្នុងឃុំសំរោង និងឃុំគុត្តសតកាលពីល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥លោកបានដឹកនាំកងកម្លាំងតំបន់ប្រតិបត្តិការសិករងខេត្ត កម្លាំងនគរបាលស្រុក-ឃុំ ជួយររេីរ និងជួសជុលឡេីងវិញ។
ក្នុងឱកាសចុះពិនិត្យមើលជាក់ស្តែងនៅផ្ទះបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់នោះផងដែរ ក្នុងនាមរដ្ឋបាលខេត្ដឯកឧត្តម អ៊ុំ រាត្រី បានសម្ដែងការសោកស្ដាយចំពោះបាតុភូតធម្មជាតិដែលបានកើតមានឡើងធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋរងការខូចខាត។
ឯកឧត្តម ក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលតែងតែកេីតមានឡេីង ។ បើក្នុងករណីអាកាសធាតុមិនងាយស្រួល ឯកឧត្ដម ណែនាំដលលពលរដ្ឋ មានខ្យល់កន្ត្រាក់សូមមេត្តារកកន្លែងមានសុវត្ថិភាព ជាពិសេសកុំជ្រកក្រោមដើមឈើ ឬបង្គោលភ្លេីង ដែលអាចបណ្តាលឱ្យកើតមានគ្រោះធម្មជាតិដូចជារន្ទះបាញ់ជាដើម។
សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ៦និង៣០នាទីយប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ មានករណីខ្យល់កន្ត្រាក់បណ្តាលឱ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន ៤២ខ្នង និងបាក់បង្គោលភ្លើងចំនួន ១ដើម លើឃុំចំនួន២ រួមមាន ៖ ១.ឃុំគុត្តសត ប៉ះពាល់ផ្ទះសរុបចំនួន ១៤ខ្នង ខូចខាតសង្កសីសរុបចំនួន ៣២សន្លឹក និងបាក់បង្គោលភ្លើងចំនួន ១ដើម នៅភូមិកូបតូច។ ២.ឃុំសំរោង ប៉ះពាល់ផ្ទះសរុបចំនួន ២៨ខ្នង ខូចខាតសង្កសីសរុបចំនួន ២៩៨សន្លឹក លើភូមិចំនួន ៧៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print