អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអឺរ៉ុបយល់ឃើញជាទូទៅថា ពិធីសំណេះសំណាលនៃសហគ្រាសឯកជនដែលប្រទេសចិនបើកធ្វើនាពេលថ្មីៗនេះបានបញ្ចេញសញ្ញាដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍនៃសហគ្រាសឯកជនរបស់ប្រទេសចិន ពោលគឺរដ្ឋាភិបាលចិននឹងកាន់តែយកចិត្តទុកដាក់និងគាំទ្រដល់ការអភិវឌ្ឍនៃសហគ្រាសឯកជន ។ ប្រទេសចិនកំពុងខិតខំប្រឹងប្រែង ដើម្បីកែលម្អបញ្ហាប្រឈមដែលសហគ្រាសឯកជនជួបប្រទះក្នុងវិស័យអនុញ្ញាតឱ្យចូលទីផ្សារនិងហិរញ្ញប្បទានជាដើម។ សេដ្ឋកិច្ចឯកជនរបស់ចិនមិនត្រឹមតែនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏នឹងបំពេញបន្ថែមកម្លាំងរស់រវើកថ្មីសម្រាប់សេដ្ឋកិច្ចពិភពលោកផងដែរ។
គេហទំព័រ «CCFR China state-controlled media » លោក Peter Nussbaum ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាសេដ្ឋកិច្ចអន្តរជាតិអាល្លឺម៉ង់បានមានប្រសាសន៍ថា កិច្ចប្រជុំនេះបង្ហាញពីការគាំទ្រយ៉ាងមុតមាំរបស់ប្រទេសចិនចំពោះសេដ្ឋកិច្ចឯកជន វាមិនត្រឹមតែបង្ហាញពីភាពរស់រវើកនៃសហគ្រាសឯកជនរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏ជាសញ្ញាដ៏សំខាន់ដែលសឱ្យឃើញថា រដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសអាជីវកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។ នៅពេលអនាគត មជ្ឈដ្ឋានសេដ្ឋកិច្ចអាល្លឺម៉ង់រំពឹងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជាមួយប្រទេសចិន ដើម្បីរួមគ្នាបង្កើតនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោកដែលកាន់តែប្រកបដោយវិបុលភាព៕
ដោយ ៖ សិលា