លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ៖​ កត្តាចម្បង៣ធំៗ​ដែលបង្កករណី​គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានី មានការកើនឡើង នៅឆ្នាំ២០២៥នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៥នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ ហាក់មានការកើនឡើង ដែល​បាន​បង្កឱ្យមានការខូចខាតយានយន្ត , បង្កឱ្យមានមនុស្សរងរបួស និងបាត់បង់​អាយុ​ជីវិត​ជាបន្តបន្ទាប់ ខណៈ​សមត្ថកិច្ចនៅតែបន្តបង្កើនការរឹត​បន្តឹងកាន់តែខ្លាំង​ដដែល​លើការ​អនុវត្ត​ច្បាប់​ចរាចរណ៍ជើងគោកទាំងយប់ទាំងថ្ងៃ។​ នេះបើ​យោង​តាម​ការបញ្ជាក់​ពី​លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានី​ភ្នំពេញ ។

លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា៖ ការអនុវត្តរឹតបន្តឹងច្បាប់ជាភារកិច្ចស្នូលរបស់សមត្ថកិច្ច តែការចូលរួមចំណែកគោរពច្បាប់ ពីសំណាក់ពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវ គឺជារឿងសំខាន់បំផុតមួយដែរ ដើម្បីកាត់បន្ថយបានខ្ពស់ពីគ្រោះថ្នាក់ចរាចរណ៍ ។

...

គួរជម្រាបជូនថា​ ជុំវិញបញ្ហាចរាចរណ៍នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ​នេះ​ តែងតែក្រើនរំលឹក​ និងចេញបទបញ្ជារដល់បណ្តាស្នងការនគរបាលចំនួន​ ២៥​ រាជធានី-ខេត្ត ឱ្យបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការរឹតបន្តឹងច្បាប់ចរាចរណ៍ ខណះគ្រោះថ្នាក់ចរាចរណ៍តែងឧស្សាហ៍កើតមានឡើងជារឿយៗ ដោយបានបំផ្លាញទ្រព្យសម្បត្តិ , បង្ករបួសស្នាម និងបានឆក់យកអាយុជីវិតមនុស្សជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ ដែលជាកត្តាបង្កក្តីព្រួយបារម្ភខ្ពស់មួយសម្រាប់សង្គមជាតិបច្ចុប្បន្ន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print