បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀល

ចែករំលែក៖

ភ្នំពេញ ៖ បទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀល។ ចំពោះនីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី៥០លានរៀល ទៅ៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយឬច្រើនដែលមានចែងក្នុងមាត្រា១៦៨នៃក្រមព្រហ្មទណ្ឌ។

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើយោងតាមព្រះរាជក្រម ចេញថ្ងៃទី១មីនា ឆ្នាំ២០២៥។ នៅក្នុងច្បាប់នេះមានចំនួន ៧មាត្រា។ ច្បាប់នេះកំណត់ អំពីការផ្តន្ទាទោសចំពោះបុគ្គល ទាំងឡាយ ដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធច្បាប់នេះ ឬ ជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្ម ទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរ ឬនៅ ក្នុងកិច្ចដំណើរការ នីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់សេចក្តីឧក្រិដ្ឋកម្មដែល ប្រព្រឹត្តឡើ ងក្នុ ងរយៈកាល នៃកម្ពុជាប្រ ជាធិបតេយ្យ ដែលសរសេរកាត់ថា “អ.វ.ត.ក.” ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ ស្កាត់កុំឱ្យឧក្រិដ្ឋកម្ម ទាំងនេះវិលត្រឡប់មកវិញនៅកម្ពុជា។

សូមបញ្ជាក់ថា ៖ រាល់ការមិនទទួលស្គាល់ ឬការសម្រាល ឬការបដិសេធ ឬការជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬការលើក តម្កើង ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពររបស់ អ.វ.ត.ក. គឺជាបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើ ងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ បទមិនទទួលស្គាល់ជាសាធារណៈ នូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៥ ឆ្នាំ និងពិន័យជាប្រាក់ពី១០ ០០០ ០០០(ដប់លាន)រៀល ទៅ៥០ ០០០ ០ ០០ (ហាសិបលាន)រៀល។

អំពើដែលអាចចាត់ទុកថាជាបទល្មើស កាលបើអំពើនេះត្រូវបានប្រព្រឹត្តជាសាធារណៈ តាមមធ្យោបាយ ណាមួយដូចជា៖ 

១. តាមសំដីឬកាយវិការ ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេ ញនៅ ទីសាធារ ណៈ ឬ នៅ ក្នុងសាលប្រជុំ។ 

២. តាមលិខិតឬគំនូរ ទោះជាប្រភេទណាក៏ដោយដែលផ្សព្វផ្សា យនៅក្នុងចំណោម សាធារណជនឬដាក់តាំងឱ្យសាធារណជនមើល។ 

៣.បណ្តាញសង្គមឬគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍សម្រាប់សា ធារណជន។

ចំពោះនីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទ ណ្ឌតាមលក្ខខណ្ឌ ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ចំពោះបទល្មើស ដែលមានចែងក្នុងមាត្រា៣នៃច្បាប់នេះ។ នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជា ប្រាក់ពី៥០ ០០០ ០ ០០ (ហាសិបលាន) រៀលទៅ៥០០ ០០០ ០០០ (ប្រាំរយលាន)រៀល ព្រមទាំងទោសបន្ថែមមួយ ឬ ច្រើន ដែលមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print