ខេត្តព្រៃវែង ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យស្ថានភាព និងវាយតម្លៃការខូចខាត កំណាត់ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៨៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៨ ទៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ (កម្ពុជា-វៀតណាម) ។
សូមបញ្ជាក់ថា ៖ នាថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យស្ថានភាព និងវាយតម្លៃការខូចខាត កំណាត់ផ្លូវជាតិលេខ៨ និងផ្លូវជាតិលេខ៨៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៨ ទៅច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួន។
សូមជម្រាបថា ៖ ផ្លូវគមនាគមន៍ នៅកម្ពុជា កសាងបានច្រើនបំផុតសម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ នឹងជាសមិទ្ធផលជូនដល់ជនរួមជាតិ ! នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
ដោយ ៖ សិលា