ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងរក្សាបានសេដ្ឋកិច្ចក្នុងរង្វង់ជាង៦ភាគរយក្នុងមួយឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែងថា កម្ពុជានឹងរក្សាបានសេដ្ឋកិច្ចក្នុងរង្វង់៦.៥ភាគរយក្នុងមួយឆ្នាំ ដែលបន្ដទ្រទ្រង់ដោយវិស័យនាំចេញ ដូចជាវិស័យកាត់ដេរ កម្មន្ដសាល ទេសចរណ៍ និងវិស័យកសិកម្មជាដើម។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់៖ គោលនយោបាយ និងយុទ្ធសាស្ត្រកំណើន មានគុណភាពរយៈពេលវែង ក្នុងបរិការណ៍ដែលមានភាពមិន ច្បាស់លាស់» នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខនេះ រាជរដ្ឋាភិបាលនៅតែមានសុទិដិ្ឋនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចមានលទ្ធភាព អាចបន្ដសម្រេចបានក្នុងរង្វង់៦.៥ភាគរយជាប្រចាំឆ្នាំ។

យ៉ាងណាមិញ សម្តេចមហាបវរធិបតីបានបញ្ជាក់ថា កំណើននេះ នឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្ដែទាមទារឱ្យមានការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការពង្រឹងការអនុវត្ដគោលនយោបាយ និងកំណែទម្រង់គន្លឹះសំខាន់ៗផងដែរ ដើម្បីធានាឱ្យសម្រេចបានចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជាប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

សម្តេចមហាបវរធិបតីបានបញ្ជាក់ទៀតថា ផ្អែកលើយុទ្ធសាស្រ្ដនេះ ក្នុងរយៈពេល១៩ខែកន្លងមក រាជរដ្ឋាភិបាលបានបន្ដដាក់ចេញ និងអនុវត្ដកម្មវិធីយន្ដការកែទម្រង់ ដែលជាវិធានការឆ្លើយតបជាបន្ដបន្ទាប់។

ទន្ទឹមនឹងនេះ ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រគួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្ដនូវកម្មវិធីលើកកម្ពស់ភាពប្រគួតប្រជែង ជំរុញពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការសកល ដែលមិនមានភាពប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥ និង២០២៨ ដែលផ្ដោតលើសសរស្ដម្ភទាំង៣ សំខាន់ៗ។

...

សូមបញ្ជាក់ថា តាមការព្យាករណ៍នៅក្នុងឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចកម្ពុជានឹងនៅតែរក្សា បានភាពរឹងមាំ ក្នុងអត្រា៦.៣ភាគរយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print