ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៣នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេស នៅថ្ងៃទី ០៤ ខែមីនានេះ!

ចែករំលែក៖

​ភ្នំពេញ៖ យុវជន​ និង​យុវតី​គ្រប់រូប​គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ​នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) រួមមាន៖​ ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ០នាក់)​,ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)​និងប្រើប្រាស់ ១២ករណី ឃាត់ ៤៤នាក់(ស្រី ៣នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមីនា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ៣៤,៩៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ ជា​លទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ​ចំនួន​ ៦អង្គភាព

*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១៤,១៧ក្រាម។

*២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៣ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ៣,០៤ក្រាម។

*៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧,៤១ក្រាម។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ១៦នាក់ ចាប់យកIce ០,៣៣ក្រាម។

*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ២នាក់។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print