ភ្នំពេញ៖ យុវជន និងយុវតីគ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៅទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវបង្រ្កាប និងឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀនចំនួន ២០ករណី ទូទាំងប្រទេសនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងចំណោមជនសង្ស័យចំនួន ៦៣នាក់ (ស្រី ៤នាក់) រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ ១២នាក់(ស្រី ១នាក់)និងប្រើប្រាស់ ១២ករណី ឃាត់ ៤៤នាក់(ស្រី ៣នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៤ ខែមីនា រួមមាន៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice)ស្មេីនិង ៣៤,៩៥ក្រាម។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលខាងលើ ៧អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិចំនួន ៦អង្គភាព
*១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១២នាក់ ស្រី ១នាក់ ចាប់យកIce ១៤,១៧ក្រាម។
*២ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*៣ / កំពង់ចាម៖ រក្សាទុក ៤ករណី ឃាត់ ៨នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ១នាក់ ចាប់យកIce ៣,០៤ក្រាម។
*៤ / កំពត៖ ជួញដូរ ១ករណី ឃាត់ ៦នាក់ ចាប់យកIce ១៧,៤១ក្រាម។
*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៩ករណី ឃាត់ ១៦នាក់ ចាប់យកIce ០,៣៣ក្រាម។
*៦ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ២នាក់។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព
*១ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ៕ដោយ៖តារា