លោក Jose Munoz (Pep) គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាការប្រកួតជាមួយ Shan United ជាជំនួបដ៏រីករាយមួយសម្រាប់ក្រុម

ចែករំលែក៖

ភ្នំពេញ ៖ លោក Jose Munoz (Pep) គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង បានចាត់ទុកជាការប្រកួតជាមួយ Shan United ជាជំនួបដ៏រីករាយមួយសម្រាប់ក្រុម ហើយនឹងព្យាយាមបង្ហាញនូវអ្វីដែលក្រុមមាន ពិសេសការប្រកួតក្នុងដីថ្ងៃស្អែក ដើម្បីទទួលបានលទ្ធផលល្អ និងភាពសប្បាយរីករាយជាមួយអ្នកគាំទ្រ ។ ការជួប Shan លើកនេះ ខុសពីមុន ដែលត្រឹមជាការប្រកួតសន្សំពិន្ទុ តែលើកនេះ ជាការប្រកួតចាញ់ធ្លាក់ ដែលទាមទារឲ្យក្រុមខំប្រឹង និងព្យាយាមធ្វើឲ្យបានល្អបំផុត។

ការបញ្ជាក់នេះ មុនពេលព្រះខ័នរាជស្វាយរៀង បើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួលក្រុម Shan United ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់ AFC Challenge League 2024/2025 នារាត្រីថ្ងៃទី០៦ ខែមីនាស្អែក។

១ថ្ងៃទៀតដល់ការប្រកួត ពានរង្វាន់ AFC Challenge League 2024/2025 (វគ្គ៨ក្រុមចុងក្រោយ)🇰🇭ព្រះខ័នរាជស្វាយរៀង (ប្រកួតជាមួយ) Shan United FC 🇲🇲 នាថ្ងៃព្រហស្បតិ៍ ទី៦ ខែមិនា ឆ្នាំ២០២៥ | ពហុកីឡដ្ឋានជាតិមរតកតេជោ(ពហុកីឡដ្ឋានជាតិ National Sports Complex) | ម៉ោង ៧:០០ យប់ | ផ្សាយផ្ទាល់ BTV NEWS ។
សូមបញ្ជាក់ថា ៖ សំបុត្រសម្រាប់ ចូលទស្សនាផ្ទាល់ រវាងក្រុមម្ចាស់ ផ្ទះព្រះខ័នរាជស្វាយរៀង ជាមួយ ក្រុមភ្ញៀវមកពី មីយ៉ាន់ម៉ា Shan United វេលាម៉ោង ៧ យប់ថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ ត្រូវបានលក់ អស់ចំនួន ១៣០០០ សន្លឹកហើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print