អ៊ំប្រុស វង្ស វិន មកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានជំងឺដើរមិនរួចរយៈពេល២ឆ្នាំមកហើយ បានជួបទេវតាហើយ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ អ៊ំប្រុស វង្ស វិន មកពីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានជំងឺដើរមិនរួចរយៈពេល២ឆ្នាំមកហើយ បានមកភ្នំគូលែន ដើម្បីឱ្យកូនគាត់ជួយជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត សៀមរាប ឬនៅរាជធានីភ្នំពេញ ។ ជាភ័ព្វសំណាងល្អ គាត់បានជួបសម្តេចធិបតីដោយចៃដន្យ កំឡុងពេលសម្តេចជជែកសំណេះសំណាលជាមួយប្រជាសហគមន៍អន្លង់ធំ និងចូលត្រួតពិនិត្យទិដ្ឋភាពជាក់ស្តែងក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចឪ សម្តេចម៉ែ អន្លង់ធំ ដើម្បីពិនិត្យលទ្ធភាពក្នុងការសាងសង់អគារសិក្សាបន្ថែម។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានអនុញ្ញាតអោយក្រុមការងារគ្រូពេទ្យ ស្ម័គ្រចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)នាំយក អ៊ំប្រុស វង្ស វិន អាយុ ៦២ឆ្នាំ មានជំងឺប្រចាំកាយយូរ ឆ្នាំដើរមិនរួច មកទទួលការព្យាបាលជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ។ នាពេលនេះដែរ អ៊ំប្រុសកំពុងទទួលពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ពីក្រុមគ្រូពេទ្យជំនាញ។ គាត់ក៏បានបង្ហាញនៅក្តីរំភើបសប្បាយរីករាយ ជាខ្លាំង និងគោរពអរគុណយ៉ាងជ្រាលជ្រៅនូវសណ្តានចិត្តដ៏ថ្លៃថ្លានេះ។ 

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ហូបចុក ធ្វើដំណើរ  ត្រូវបានទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ។ កម្លាំងស្ម័គ្រចិត្តដើម្បីមនុស្សធម៌៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print