​រថយន្ត​ហាយឡេនឌ័រ​បុក​​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​យ៉ាង​ដំណំ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ ហាយ​ឡេនឌ័រសង្ស័យក្នុង​ស្ថានភាព​ស្រវឹង​បានជ្រុល​ទៅ​បុកក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឱ្យរងការ​ខូចខាត​រថយន្ត​យ៉ាង​ដំណំ​។

​   ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៩និង​៣០នាទី​យប់​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥​ ជិត​ស្តុប​ចេនឡា​ ផ្លូវ​លេខ២១៧ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​  ។

...

​ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ហាយ​ឡេន​ឌ័រ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BZ-3659 តាម​បណ្ដោយ​ផ្លូវ​លេខ២១៧ក្នុងទិសដៅ​ពី​លិច​ទៅ​កេីត​ក្នុង​ល្បឿន​លឿន​ ដោយសង្ស័យ​អ្នកបើកស្រវឹង​ស្រាផង លុះ​មកដល់​ចំនុច​កេីត​ហេតុ​ ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​បណ្ដាល​ឱ្យរងការ​ខូចខាត​បាក់​ខ្ទាត​វៀច​ទ្រង់ទ្រាយ​ដើម​អស់​មួយ​២កង់​ ព្រម​ទាំង​ធ្វើ​ឱ្យរថយន្ត​រងការ​ខូចខាត​ស្រុញ​ខ្ទេចផ្នែក​ខាង​មុខ​យ៉ាង​ដំណំ​ តែ​សំណាង​ល្អ​ក្នុង​ហេតុការណ៍​នេះមិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ទេ គ្រាន់តែ​អ្នក​បេីក​បរ​ស្ថិត​ក្នុង​ស្ថាន​ស្រវឹង​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​ ។
​   ក្រោយ​ពេល​កេីត​ហេតុ​ រថយន្ត​រួម​ទាំង​អ្នក​បេីក​បរ​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ រង់ចាំ​ដំណោះស្រាយ​ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print