ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តលុចស៊ីសRX300មួយគ្រឿងសង្ស័យងងុយដេកក៍ងោគមួយភាំងរេចង្កូតជ្រុលបុកក្បាលព្រួញថ្មពុះចែកផ្លូវបាក់២កង់ បណ្តាលឲ្យរថយន្តរងការខូតយ៉ាងដំណំ ដោយហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី ០៦ ខែមិនាឆ្នាំ២០២៥ ទល់មុខផ្សារទំនើបខេធីម៉ល ផ្លូវ២១៧ សង្កាត់វាលវង់ ខណ្ឌមករា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AF 7285 បើកបរដោយបុរសម្នាក់បានបើកធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំនុចកើតហេតុ ដោយសារថាអ្នកបើកបរងងុយដេកក៍ងោគមួយភាំងទើបធ្វើអោយរថយន្តរេចង្កូតជ្រុលទៅបុកនិងក្បាលព្រួញថ្មពុះ ចែកផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ ព្រមទាំងធ្វើអោយរបាំងថ្មពុះចែកទ្រូងផ្លូវរងការ ខូចខាតអស់ចំនួន២កង់ផងដែរ ។ដោយឡែកក្នុងករណីនេះផងដែរ មិនបង្ករអោយគ្រោះថ្នាក់ដល់មនុស្ស នោះទេ ហើយភ្លាមៗអ្នកទាំងនោះអ្នកបើកបររថយន្ដបានដើរចេញពីកន្លែងកើតហេតុបាត់ទៅ ។
ក្រោយកើតហេតុ រថយន្តត្រូវសមត្ថកិច្ចជំនាញចរាចរណ៍ ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ គោកដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយ ៕