អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ គណៈកម្មាធិការសហភាពអឺរ៉ុបបានប្រកាស ពី ផែនការសកម្មភាពមួយនៅថ្ងៃទី ៥ ខែ មីនា ក្នុង គោលបំណង ជំរុញ ឱ្យ ឧស្សាហកម្មរថយន្ត ទទួល បាន ការអភិវឌ្ឍ ប្រកបដោយ ស្ថិរភាព ភាព រឹងមាំ និង ជានិរន្តរភាព និង លើកកម្ពស់ សមត្ថភាពច្នៃប្រឌិតថ្មី របស់ខ្លួន ។ ផែន ការ សកម្មភាព នេះ នឹង ចំណាយ ប្រាក់ ចំនួន ១៩០០លានអឺរ៉ូ ជាពិសេស ដើម្បីបង្កើត ខ្សែ សង្វាក់ ផ្គត់ផ្គង់ វត្ថុធាតុ ដើម សម្រាប់ ផលិតអាគុយ នៃ រថយន្តអគ្គិសនី ដែលមានកម្លាំង ប្រកួត ប្រជែង ។
គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីប្រកាស ដែលចេញផ្សាយ ដោយ គណៈកម្មាធិការសហភាពអឺរ៉ុប នៅ ថ្ងៃ ដដែល នោះ ឱ្យដឹងថា ផែនការសកម្មភាពនេះ គឺ បង្កើតឡើង ដោយ ឈរលើមូលដ្ឋាន “កិច្ច សន្ទនា ជា យុទ្ធសាស្ត្រ ស្តីពី អនាគត នៃ ឧស្សាហកម្មរថយន្ត អឺរ៉ុប” ដែល បាន ចាប់ដំណើរការ ដោយ គណៈ កម្មាធិការសហភាពអឺរ៉ុប កាលពី ខែមករា ឆ្នាំនេះ គឺ មានគោលបំណង លើក កម្ពស់ កម្លាំង ប្រកួតប្រជែង របស់ ក្រុមហ៊ុន ផលិត រថយន្តអឺរ៉ុប ៕
ដោយ ៖ សិលា