ខេត្តស្វាយរៀង៖ ព្រឹកថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពីធីសម្ភោធឆ្លងកុដិថ្មី និងដងទង់១គូរ នៅវត្តពោធិរាជ ដែលស្ថិតនៅ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នាឱកាសនោះលោកស្រីក៏បានមានប្រសាសន៍ថា ៖ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសទទួលបានសុខ សន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយក៏បានធ្វើឲ្យមានសុខុដុមនីយកម្មផ្នែកសាសនាផងដែរ ។ ការដាក់សម្ពោធសមិទ្ធិផលនាថ្ងៃនេះរួមមាន កុដិថ្មីមួយខ្នងកម្ពស់ពីរជាន់ និងដងទង់មួយគូរ ដែលបានចំណាយទឹកប្រាក់សរុបចំនួន៤៤,៣៥២ដុល្លាអាមេរិកនិង ៤,៤៧៤,០០០លានរៀល គឺជាការចូលរួមពីសំណាក់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស សម្រាប់ទុកបម្រើដល់វិស័យពុទ្ធចក្រ៕
ដោយ៖ សុខ ខេមរា
...