ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកវគ្គបំប៉នរយៈពេលខ្លីលើជំនាញអន្តរាគមន៍ បច្ចេកទេសប្រើប្រាស់ឧបករណ៍ ចាប់មនុស្សវិកលចរិត និងរំដោះចំណាប់ខ្មាំងអគារផ្ទាល់ដី និងជាន់លើ

ចែករំលែក៖

ភ្នំពេញ​៖​ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកវគ្គបំប៉នរយៈពេលខ្លីលើជំនាញអន្តរាគមន៍ បច្ចេកទេសប្រើប្រាស់ឧបករណ៍ ចាប់មនុស្សវិកលចរិត និងរំដោះចំណាប់ខ្មាំងអគារផ្ទាល់ដី និងជាន់លើ ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៧៥នាក់។

លោកវរសេនីយ៍ទោ អ៊ុន ប៊ុនធីម នាយការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបង្ហាត់បង្រៀនពីបច្ចេកទេសប្រើឧបករណ៍ ចាប់មនុស្សវិកលចរិត ដល់កងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យកងកម្លាំងត្រូវត្រៀមខ្លួនជាស្រេច ដើម្បីបង្ការការពារ ទប់ទល់សភាពការណ៍ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print