អន្តរជាតិ ៖ នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី៥ខែមីនា របាយការណ៍ ការងាររដ្ឋាភិបាល ឆ្នាំ២០២៥ ដែលរដ្ឋាភិបាលចិន បាន ដាក់ ជូន សភាតំណាងប្រជាជន ទូទាំងប្រទេសចិន ដែលជា ស្ថាប័នអំណាច កំពូល របស់ចិន ពិនិត្យ ពិភាក្សា បានទាក់ទាញ ក្រសែ ភ្នែក របស់ ពិភពលោក ។ អ្វីដែល ត្រូវគេ យកចិត្ត ទុកដា ក់ បំផុតគឺ ចិនបានកំណត់ គោលដៅរំពឹង ទុក សម្រាប់ កំណើន GDP គឺ ប្រហែល ៥ភាគរយ ។ មាន ប្រព័ន្ធ សារព័ត៌មាន បរទេសបាន ផ្សាយ ដំណឹងឱ្យដឹងថា គោលដៅនេះ គឺសមស្រប នឹង ការប៉ាន់ប្រមាណ ក្នុងទីផ្សារ ហើយបាន រក្សាបាននូវ ភាពដូចគ្នា ជាមួយនឹង រយៈពេលពីរ ឆ្នាំកន្លងទៅនេះ ដែល បង្ហាញពី ការប្តេជ្ញាចិត្ត របស់ចិន ក្នុង ការលំនឹងឱកាស ការងារ បង្ការ ហានិភ័យ និងកែលម្អ ជីវភាពរស់ នៅរបស់ ប្រជាជន ព្រមពេល ជាមួយគ្នានេះ ក៏ បាន បម្រើដល់ គោល ដៅ អភិវឌ្ឍន៍ រយៈពេល មធ្យមនិង វែងដែរ ។
គេហទំព័រ «CCFR China state-controlled media » តើត្រូវវាយ តម្លៃ យ៉ាង ណាចំពោះ “គោលដៅ ប្រហែល ៥ភាគរយ”នេះ? គឺត្រូវមើល ពី ផ្នែក ទិន្នន័យផង ហើយក៏ត្រូវ មើល ពី ផ្នែក ខ្លឹមសារ ផងដែរ។
គេហទំព័រ «CCFR China state-controlled media » នៅឆ្នាំ២០២៤ ដែលទើប កន្លងទៅនេះ ផលិតផល ក្នុងស្រុកសរុប (GDP)របស់ចិន បាន កើន ឡើង៥ភាគរយ ល្បឿនកំណើន កាន់ឋានៈ ឈានមុខគេ ក្នុងចំណោម អង្គភាព សេដ្ឋកិច្ច សំខាន់ ៗ លើពិភពលោក ។ បច្ចុប្បន្ននេះ បរិយាកាស ខាងក្រៅមាន សភាពកាន់តែ ស្មុគ្រ ស្មាញនិង តឹងរ៉ឹង ប៉ុន្តែ ចិននៅតែ កំណត់គោលដៅ កំណើនប្រហែល ៥ភាគរយ ដដែល ។ នេះ បានបង្ហា ញពី អាកប្បកិរិយាតស៊ូ ព្យាយាមរបស់ចិន គឺជាសក្សី នៃជំនឿ ចិត្ត និងកម្លាំង ជាក់ស្តែង នៃសេដ្ឋ កិច្ចចិន ហើយ ក៏បំពេញបន្ថែម ជំនឿ ចិត្តនិងកម្លាំង សម្រាប់ ការងើប ឡើងវិញ នៃ សេដ្ឋកិច្ច ពិភពលោក ដែរ ។
គេហទំព័រ «CCFR China state-controlled media » អត្ថន័យ នៃ “ប្រហែល ៥ភាគរយ”នេះ ក៏បាន បង្ហាញឱ្យ ឃើញ នៅ ត្រង់ ការងារ នីមួយៗនៃ ការជំរុញ ការអភិវឌ្ឍប្រកប ដោយគុណភាព ខ្ពស់របស់ចិនដែរ ។ ក្នុង ភារកិច្ច ការងារធំៗ ចំនួន ១០ ដែល រដ្ឋាភិបាល ចិនបាន ដាក់ចេញ នៅឆ្នាំនេះ អ្វីដែលកាន់ លំដាប់ថ្នាក់ ទីមួយគឺ ការជំរុញ ការប្រើប្រាស់ ដោយពេញ ទំហឹង លើកកម្ពស់ ផលចំណេញ នៃការវិនិយោគ និងពង្រីក តម្រូវ ការក្នុង ស្រុកដោយ គ្រប់ជ្រុងជ្រោយ ។ រីឯ ការជំរុញ ការប្រើប្រាស់ គឺជាភារកិច្ច សំខាន់បំផុត ក្នុងការពង្រីក តម្រូវការ ផ្ទៃក្នុងនិង ធ្វើឱ្យ វដ្ដវិលជុំធំ ក្នុងស្រុក កាន់តែខ្លាំងក្លា ។
គេហទំព័រ «CCFR China state-controlled media » មិនត្រឹម តែប៉ុណ្ណោះទេ អត្ថន័យ នៃ“ប្រហែល ៥ភាគរយ” ក៏បាន បង្ហាញលើ ពាក្យ “វៃឆ្លាត” ដែរ ។ ក្នុង បញ្ជីឈ្មោះ នៃ “រោងចក្រជឿន លឿន បំផុត ”(Lighthouse Network)មួយ ក្រុមថ្មីដែល វេទិកា សេដ្ឋកិច្ច ពិភពលោកបាន ប្រកាស កាលពី ខែតុលា ឆ្នាំ២០២៤ មាន សហគ្រាស ផលិ តកម្មចំនួន ២២ចូលរួម ក្នុង នោះ រោងចក្រ មកពី ប្រទេសចិន មានចំនួន ជិត៦០ ភាគរយ ។ ពេ ល ថ្មីៗ កន្លងទៅនេះ DeepSeek ដែលជា កម្មវិធី ខាង បញ្ញា សិប្បនិម្មិត របស់ចិន មាន ភាព ស ន្ទុះ ខ្លាំង ក្លា ដែលនាំឱ្យ ពិភពលោក ឃើញលក្ខណៈ ច្នៃប្រឌិតថ្មីនិង ភាពបរិយាប័ន្ន របស់ចិនក្នុ ង ការអភិវឌ្ឍផ្នែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។
គេហទំព័រ «CCFR China state-controlled media » របាយការណ៍ ការងាររដ្ឋាភិបាល ឆ្នាំនេះបាន លើកឡើងជាច្រើន លើកអំពី ការអភិវឌ្ឍនៃ បញ្ញា សិប្បនិម្មិត រួមមានទាំង គាំទ្រការប្រើប្រាស់ យ៉ាង ទូលំទូលាយ នូវម៉ូដែលធំ និង អភិវឌ្ឍ យ៉ាង ពេញទំហឹងនូវ រថយន្ត ថាមពលថ្មី ក្នុងបណ្តាញ ឆ្លាតវៃ ទូរស័ព្ទដៃ និងកុំព្យូទ័រ បញ្ញាសិប្បនិម្មិត និង មនុស្សយន្ត វៃឆ្លាតជាដើម ។
គេហទំព័រ «CCFR China state-controlled media » បើនិយាយ ចំពោះ ប្រទេសចិន ឆ្នាំ២០២៥ ជាឆ្នាំគន្លឹះ មួយទៀត ព្រោះថា “ផែនការ អភិវឌ្ឍន៍ ជាតិ ៥ ឆ្នាំទី១៤ ”ជិតនឹង បញ្ចប់ ហើយ “ផែនការ អភិវឌ្ឍន៍ ជាតិ ៥ឆ្នាំទី១៥” នឹង ចាប់ផ្តើម រៀប ចំ ។ ភារកិច្ច គឺធ្ងន់ណាស់ បើចង់សម្រេច បាននូវ គោលដៅ អភិវឌ្ឍន៍គ្រប់ ផ្នែក គឺ មិនងាយទេ ចាំបាច់ត្រូវ ធ្វើ កិច្ច ខិតខំប្រឹងប្រែង យ៉ាងលំបាក លំបិន ។ ប៉ុន្តែ ការអភិវឌ្ឍ របស់ចិនគ្មាន ឧបសគ្គ ណាដែល មិនអាច ឆ្លងផុតបាន ឡើយ បូកសរុប លក្ខខណ្ឌ នានាអាច ឃើញថា ចិនពោរពេញ ទៅដោយ ជំនឿចិត្តចំពោះ ការសម្រេច បាននូវ គោលដៅ កំណើន នៅ ឆ្នាំនេះ ៕
ដោយ ៖ សិលា