បញ្ហា៧ចំណុចរបស់ក្រុមហ៊ុនទឹកស្អាតឯកជននៅខណ្ឌព្រែកព្នៅ ត្រូវបានដោះស្រាយ

ចែករំលែក៖

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋទាំង៥សង្កាត់ បានលើកឡើងអំពីបញ្ហាទឹកស្អាតរបស់ក្រុមហ៊ុនឯកជនទឹកស្អាត ព្រៃគុបខនស្ត្រាក់សិន ដែលប្រជាពលរដ្ឋកំពុងតែប្រើប្រាស់ក្នុងខណ្ឌព្រែកព្នៅនាពេលបច្ចុប្បន្ននេះ ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ហាទឹកស្អាត ជូនប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដែលមានការចូលរួមពីលោកឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ ព្រមទាំងមន្ត្រីសាលាខណ្ឌ និងសាលាសង្កាត់ ភូមិជាច្រើននាក់ចូលរួមផងដែរ។

លោក សុខ សម្បត្តិ បានអានរបាយការណ៍អំពីប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅដែលបានប្រើប្រាស់ទឹកស្អាត មានចំនួន៤សង្កាត់ក្នុងចំណោមសង្កាត់ទាំង៥។ សង្កាត់ដែលមានទឹកស្អាតប្រើច្រើនមាន សង្កាត់សំរោង សង្កាត់ព្រែកព្នៅ សង្កាត់គោករការ និងសង្កាត់ពញ្ញាពន់ ចំណែកសង្កាត់ពន្សាំងមិនទាន់មានទឹកស្អាតចូលទៅដល់ទេ ហើយខាងអាជ្ញាធរខណ្ឌក៏ខិតខំជួយជំរុញក្រុមហ៊ុនទឹកស្អាតឯកជនបណ្តាញទុយោមេឲ្យបានដល់គ្រប់ទីកន្លែងទាំងអស់ក្នុងខណ្ឌព្រែកព្នៅ។

ការប្រជុំរកដំណោះស្រាយបញ្ហាទឹកស្អាតនេះដែរ លោក ពេជ្រ សុីនួន តំណាងប្រជាពលរដ្ឋសង្កាត់ព្រែកព្នៅបានលើកឡើងថា បច្ចុប្បន្នប្រជាពលរដ្ឋដែលប្រើប្រាស់ទឹកស្អាតរបស់ក្រុមហ៊ុនឯកជនមួយនេះ បានលើកឡើងជាច្រើនចំណុចគឺ ទី១ បញ្ហាតម្លៃ ទី២ ទឹកចេញខ្សោយ និងមិនស្អាត ទី៣ បញ្ហាសេវ៉ា និងបុគ្គលិកប្រើប្រាស់ពាក្យពេជ្រនិងអាកប្បកិរិយាមិនល្អ ដែលតែងតែប្រជាពលរដ្ឋធ្លាប់ជួបប្រទះកន្លងមក។

លោកនួន ប៊ុន អនុភូមិសំរោងជើង បានលើកឡើងផងដែរថា ប្រជាពលរដ្ឋក្នុងភូមិរបស់លោកជាច្រើនបាននាំគ្នាត្អូញត្អែថា ខាងក្រុមហ៊ុនបានយកតម្លៃផាកពិន័យរហូតដល់២០ដុល្លា ក្នុងការយឺតយ៉ាវការបង់សេវ៉ា ដែលមិនបានផ្តល់ដំណឹងជាមុន ហើយតំបន់ខ្លះផ្តល់ទឹកមិនគ្រប់គ្រាន់ ហើយតម្រូវឲ្យប្រជាពលរដ្ឋតទុយោដោយខ្លួបឯងទៅកាន់ទីតាំងឆ្ងាយ និងទឹកមានធំក្លិន ហើយប្រជាពលរដ្ឋភាគច្រើនចង់បានទឹករដ្ឋ ពីព្រោះបច្ចុប្បន្នខណ្ឌព្រែកព្នៅបានកាត់ចូលក្រុងហើយ។

ដោយឡែកលោក ឯក សុនចាន់ និយាយសុំការយោគយល់ពីប្រជាពលរដ្ឋទាំង៤សង្កាត់ ជាពិសេសសង្កាត់ពន្សាំង ដែលអត់មានទឹកស្អាតប្រើប្រាស់ តទៅលោកនិងខំជំរុញបន្ថែមទៀតដើម្បីឲ្យប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងមូលមានទឹកស្អាតប្រើប្រាស់ តែជំហ៊ានដំបូងលោកដោះស្រាយអណ្តូងទឹកចំនួន២៤ជាមុនសិន។ ហើយខាងអាជា្ញធរត្រូវតែធ្វើជាអាជ្ញាកណ្តាល មិនមានការលំអៀងទៅខាងក្រុមហ៊ុនឯកជន ឬប្រកាន់និន្នាការណ៍នយោបាយជាដាច់ខាត៕

chey (1) chey (2) chey (3) chey (4) chey (5)

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print