ម្ដាយរវល់លាងចានឆ្នាំងកូនអាយុ៤ឆ្នាំរអិលជើងធ្លាក់ទឹកបឹងទន្លេសាបលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កុមារាអាយុ៤ឆ្នាំម្នាក់បានរអិលជើងលើផ្ទះបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាបធ្លាក់ចូលទឹកលង់ស្លាប់ យ៉ាងអាណោចអាធ័មខណៈម្ដាយកំពុងជាប់រវល់លាងចានឆ្នាំង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ នៅលើផ្ទៃបឹងទន្លេសាបត្រង់ចំណុចស្ទឹងរធ+ផាត់សណ្ដោង ស្ថិតក្នុងភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ស្រ្តីជាម្ដាយកុមារារងគ្រោះឈ្មោះ ភួង គន្ធា អាយុ៣០ឆ្នាំ រស់នៅចំណុចកន្លែងកើតហេតុ បានរៀបរាប់ទាំងទឹកភ្នែករលីងរលោងរួចសន្លប់ត្រូវបានបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗនោះថា គាត់មានកូនប្រុសចំនួន០៤នាក់ កូនច្បងអាយុ០៧ឆ្នាំ និងតូចអាយុ០២ខែក្នុងបន្ទុកគ្រួសារ ហើយកូនប្រុសរងគ្រោះឈ្មោះ ឈិន វណ្ណាស័ក្រ្តិ អាយុ០៤ឆ្នាំ ជាកូនទី០៣ក្នុងចំណោមកូនទាំងអស់០៤នាក់ប្រុសទាំងអស់។

ស្រ្តីជាម្ដាយកុមារារងគ្រោះបន្តថា មូលហេតុការដែលកូនប្រុសទី០៣របស់គាត់ធ្លាក់ចូលទឹកលង់ស្លាប់ខាងលើនេះ ខណៈគាត់រវល់ដុះលៀងចានឆ្នាំងផ្នែកខាងមុខផ្ទះ ចំណែកកូនៗទាំងអស់បាននាំគ្នាលេងក្នុងផ្ទះមិនដឹងជាយ៉ាងម៉េចស្រាប់តែកូនច្បងហៅថា អាស័ក្រ្តិធ្លាក់ទឹក ភ្លាមនោះក៏បានស្រែកហៅឲ្យអ្នកក្បែខាងជួយរាវរកក៏ប្រទះឃើញនៅបាតដីឯណ្ណោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ស្រ្តីម្ដាយបន្តទៀតថា ខណៈកូនប្រុសទី០៣ធ្លាក់ចូលទឹកបឹងទន្លេសាបលង់ស្លាប់នេះមកដល់ម៉ោងនេះឪពុករបស់គេមិនទាន់ដឹងនៅឡើយទេ ដោយគាត់រវល់ទៅនេសាទនៅឯព្រៃ សាកសពកុមារាក្រោយពីសមត្តកិច្ចមូលដ្ឋានធ្វើការពិនិត្យរួចរាល់ហើយនោះ បានប្រគល់ឲ្យសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅផ្ទះយាយតាស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ស្រ្តីជាម្ដាយកុមារារងគ្រោះសូមអំពាវនាវដល់អាជ្ញាធរមានសមត្តកិច្ចជួយឧបត្ថមដល់គ្រួសាររបស់ពួកគាត់ផង ខណៈគ្រួសារគាត់ទីទាល់ក្រលំបាកណាស់រំពឹងលើប្តីម្នាក់ឯងគត់នេសាទជាលក្ខណគ្រួសារដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ស្ទើតែរកលុយមួយកាក់មួយសេននៅលើផ្ទះបណ្ដែតទឹកនេះគ្មាននោះផង ហើយការចាត់ចែងធ្វើបុណ្យឲ្យកូននេះបានសាច់ញាតិជួយជ្រោមជ្រែងនោះទេ៕

1 2 3 4 5

ដោយ៖ ប៉ឹម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print