លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែង ការជូនពរ ដ៏ ល្អបវរ ចំពោះ ស្ត្រី គ្រប់ ជនជាតិ និង គ្រប់ មជ្ឈដ្ឋាន ទូទាំង ប្រទេសចិន សូមឱ្យ រីករាយក្នុង ថ្ងៃបុណ្យ ទិវានារី អន្តរជាតិ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃ ទី៦ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធាន គណៈកម្មាធិការ យោធាមជ្ឈិមចិន បាន អញ្ជើញ សួរ សុខទុក្ខ សមាជិក នៃបក្ស សម្ព័ន្ធ ប្រជាធិបតេ្យ បក្សវឌ្ឍនភាព ប្រជាធិបតេយ្យ និង សមាជិក មកពី មជ្ឈដ្ឋាន អប់រំ ដែលចូលរួម មហាសន្និបាត លើកទី៣នៃ សភាប្រឹក្សា នយោបាយ ប្រជាជនទូទាំង ប្រទេសចិន នីតិកាលទី១៤ ។ បន្ទាប់មក លោកបាន អញ្ជើញ ចូលរួម កិច្ចប្រជុំរួម ដើម្បី ស្តាប់ មតិយោបល់ និង សំណើ ។

គេហទំព័រ «CCFR China state-controlled media » ក្នុងឱកាសដែល ទិវានារី អន្តរជាតិ ៨មីនាជិត ចូល មកដល់ លោក Xi Jinping បានតាង នាម ឱ្យ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន សម្តែង ការ ជូនពរ ដ៏ ល្អបវរ ចំពោះ តំណាង ស្ត្រី សមាជិកស្ត្រី បុគ្គលិកស្ត្រី ដែលចូលរួម មហាសន្និបាត នៃសភាទាំងពីរ ព្រមទាំងស្ត្រី គ្រប់ជនជាតិ និង គ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស ក៏ដូចជា ជនរួមជាតិ ស្ត្រីនៅ តំបន់រដ្ឋបាល ពិសេស ហុងកុង ម៉ាកាវនិង តំបន់ តៃវ៉ាន់ និង អាណិកជនចិន ស្ត្រី នៅបរទេស ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print