បុរសម្នាក់បើករថយន្ដផ្លាកលេខខេមរភូមិន្ទទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបាក់២កង់រងការខូតខាត

ចែករំលែក៖

​ ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមិនប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវបណ្ដាលឲ្យបាក់អស់ចំនួន២កង់. ចំណែករថយន្ដរងការខូចខាត ដោយបង្កឡេីងកាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧៣ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានគេបានឃើញបុរសម្នាក់ បើកបររថយន្តFord RANGER ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ01 2.3062ធ្វើដំណើរតាមបណ្តោយផ្លូវ២៧៣ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តក៏បានរេចង្កូតទៅបុកក្បាលព្រួញថ្មពុះចែកផ្លូវពេញទំហឹង បណ្តាលឲ្យខ្ទាតក្បាលព្រួញពុះចែកទ្រូងផ្លូវទៅគន្លងម្ខាងទៀតពាក់កណ្តាលផ្លូវ ចំណែករបាំងថ្មមួយកង់ទៀតត្រូវបានខូចខាត២កង់ ។ ចំណែកម្ចាស់រថយន្ដបានចុះពីលើរថយន្ដគេចខ្លួនបាត់ស្រមោល ។

...

​ ក្រោយបង្កហេតុរួច​ សមត្ថកិចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print