អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀលថ្ងៃទី៦ខែមីនា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញសួរសុខទុក្ខសមាជិកសភាប្រឹក្សានយោបាយនៃបក្សសហព័ន្ធប្រជាធិបតេយ្យ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនិងសមាជិកមកពីមជ្ឈដ្ឋានអប់រំ ដែលបានចូលរួមមហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤។ លោកបានចូលរួមកិច្ចប្រជុំរួម ដើម្បីស្តាប់មតិយោបល់និងសំណើរបស់ពួកគេ។ លោក Xi Jinpingបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យថ្មីនិងដំណើរថ្មី យើងចាំបាច់ត្រូវក្តាប់ឱ្យបានស៊ីជម្រៅនូវតម្រូវការនៃការធ្វើទំនើបកម្មតាមបែបចិនចំពោះវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស ត្រូវពង្រឹងតួនាទីនៃការអប់រំក្នុងការគាំទ្របច្ចេកវិទ្យានិងធនធានមនុស្ស ដើម្បីបង្កើតជានិម្មាបនកម្មដ៏រស់រវើក ដែលមានធនធានមនុស្សច្រើនឡើងនិងអាចប្រើប្រាស់ទេពកោសល្យរៀងៗខ្លួន ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានចង្អុលបង្ហាញថា ការកសាងប្រទេសខ្លាំងក្លាខាងការអប់រំ ខាងបច្ចេកវិទ្យា និងខាងធនធានមនុស្ស គឺជាទំនួលខុសត្រូវរួមរបស់បក្សទាំងមូលនិងសង្គមទាំងមូល។ ឥស្សរជនគ្រប់រូបនៃបក្សសហព័ន្ធប្រជាធិបតេយ្យ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យនិងមជ្ឈដ្ឋានអប់រំត្រូវដើរតួនាទីនៃឧត្តមភាពរៀងៗខ្លួន ដើម្បីរួមចំណែកជាតម្រិះប្រាជ្ញានិងកម្លាំងក្នុងការកែលម្អប្រសិទ្ធភាពទាំងមូលនៃប្រព័ន្ធច្នៃប្រឌិតថ្មីរបស់ប្រទេសជាតិ៕
ដោយ ៖ សិលា