អាជ្ញាធរ​ថៃ កំពុងជំរុញមាតុភូមិនិវត្តន៍ជនបរទេស ដែលត្រូវបានរំដោះពីមជ្ឈមណ្ឌលឆបោកមីយ៉ាន់ម៉ា

ចែករំលែក៖

អន្តរជាតិ​៖​ ប្រទេសថៃ កំពុងធ្វើការជាមួយអាជ្ញាធរទាំងនៅក្នុងប្រទេស ឬស្ថានទូតនៃប្រទេសមួយចំនួនផ្សេងទៀត ដែលមានពលរដ្ឋជាប់គាំងនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា បន្ទាប់ពីពួកគេត្រូវបានជួយសង្រ្គោះពីកន្លែងឆបោក ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់អ្នកទាំងនោះ។​ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្ត្រីម្នាក់​ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា​ ឆ្នាំ​២០២៥។

មនុស្សប្រហែល ៧.០០០នាក់ ដែលត្រូវបានរំដោះចេញពីមជ្ឈមណ្ឌលឆបោកក្នុងតំបន់ Myawaddy របស់មីយ៉ាន់ម៉ា បច្ចុប្បន្នបានស្នាក់នៅក្នុងជំរំគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ ដែលកំពុងប្រតិបត្តិការនៅតាមព្រំដែន បន្ទាប់ពីមានការបង្ក្រាបពហុជាតិដើម្បីរុះរើបរិវេណឆបោកខុសច្បាប់។

អង្គការសហប្រជាជាតិ​ បានឱ្យដឹងថា មជ្ឈមណ្ឌលឆបោក Myawaddy គឺជាផ្នែកមួយនៃបណ្តាញឆបោកបែបនេះនៅទូទាំងអាស៊ីអាគ្នេយ៍ ជាទីដែលក្រុមឧក្រិដ្ឋជនបានជួញដូរមនុស្សរាប់រយពាន់នាក់ ដើម្បីជួយបង្កើតប្រាក់ចំណូលខុសច្បាប់ ដែលហូរចូលរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ។

...

កម្មករនៅក្នុងមជ្ឈមណ្ឌលបែបនេះ ដែលភាគច្រើននិយាយថាពួកគេត្រូវបានបង្ខិតបង្ខំ បានចូលរួមក្នុងការឆបោកតាមអ៊ីនធឺណិត ដើម្បីបោកប្រាស់ជនរងគ្រោះទូទាំងពិភពលោក។ ប្រទេសមួយចំនួនដូចជា៖ ចិន និងឥណ្ឌូនេស៊ី បានធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋមួយចំនួនពី Myawaddy រួចហើយ ដោយមានជំនួយពីអាជ្ញាធរថៃ ប៉ុន្តែរាប់ពាន់នាក់នៅតែស្ថិតនៅក្នុងតំបន់នោះ រួមទាំងអ្នកមកពីប្រទេសអាហ្វ្រិកដែលមិនមានស្ថានទូតនៅក្នុងប្រទេសថៃផងដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print