គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម សម្រេចសាងសង់ បានប្រមាណជាង ៧៥% ហើយ

ចែករំលែក៖

ខេត្តកំពង់ចាម÷ គិតត្រឹមសប្តាហ៍ទី១ខែមីនា ឆ្នាំ២០២៥ នេះគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម សម្រេចការងារសាងសង់ បានប្រមាណជាង ៧៥,១៨% ហើយ ខណៈដែលគម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុង នាខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។ នេះបើយើងតាមរបាយការណ៍ ស្ដីពី វឌ្ឍនភាពប្រចាំសប្ដាហ៍ របស់មន្ទីរសាធារណការ ខេត្តកំពង់ចាម ឲ្យដឹងនាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នេះ ។

របាយការណ៍ឲ្យដឹងដែរថា គម្រោងទាំងមូល ដែលអនុវត្តសម្រេចបាន ខាងលើនេះ គឺបានបែងចែកចេញជាពីរផ្នែកធំៗ ក្នុងនោះមាន ៖

ទី១.ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ៖ ដោយបានតភ្ជាប់បណ្ដាញទឹកកខ្វក់តាមផ្ទះបានចំនួន ៣.៩៦៥ទីតាំង បណ្ដាញទឹកកខ្វក់តាមលូធម្មជាតិ លូខ្នែងប្រវែង ៥៥,០៦គ.ម បណ្ដាញលូប្រមូលមេ និងរង ប្រវែង ៣៤,២៥គ.ម ស្ថានីយបូមទឹកកខ្វក់ បណ្ដាញលូបូមមេ ព្រមទាំង បណ្ដាញផ្សេងៗទៀត ។ ជាមួយនោះ ក៏មានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់តាមបែបធម្មជាតិ ១កន្លែង ប្រវែង ៥.០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ រួមទាំង អគារនៅក្នុងស្ថានីយប្រព្រឹត្តកម្មទឹកក្វក់ ក៏ដូចជា អាគារផ្សេងៗ ទៀតផងដែរ ។

និងទី២.ប្រព័ន្ធលូរំដោះទឹកភ្លៀង ៖ ដែលមានលូបង្ហូររៀបថ្មរាងអក្ស Vប្រវែង ២៩២ម លូបេតុងប្រអប់ប្រវែង ៩៨៥គ.ម លូបេតុងមូលប្រវែង ២៦០ម អណ្ដូងលូ កន្លែងបង្ហូរទឹកចេញ ចំនួន ១ទីតាំង និងស្ថានីយបូមទឹកភ្លៀង ផងដែរ ។

តាមការរំពងទុក នាពេលដែលគម្រោងខាងលើបានបញ្ចប់ជាស្ថាពរនោះ ក្រុងកំពង់ចាម នៃខេត្តកំពង់ចាម នឹងមិនមានការលេចលង់ ដោយសារកត្តាលទឹកភ្លៀងទៀតនោះទេ ។ ក្រៅពីនោះ ទឹកកខ្វក់ នៅក្នុងក្រុងកំពង់ចាម ទាំងមូល ក៏ត្រូវបានគ្រប់គ្រង ដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅទន្លេទៀតទេ ពោលគឺ ត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្ម ជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិនោះ ។

...

គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀង មហាអនុតំបន់ទន្លេមគង្គជំហានទី៤ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកម្ចី ក្រោមកម្ចីហិរញ្ញប្បទានសម្បទាន របស់ធនាគារអភិវឌ្ឍអាស៊ី ADB អនុវតត្តដោយក្រុមហ៊ុន ប៉េកាំង អឺបឺន ខនស្ត្រាក់សិនគ្រុប ខូអិលធីឌី Beijing Urban Construc tions Group .Co,LTD ដែលមានទំហំទឹកប្រាក់ក្នុងកិច្ចសន្យាប្រមាណជាង ២២លានដុល្លារអាមេរិក ។ ផ្អែកតាមកិច្ចសន្យា គម្រោងនេះ អនុវត្តការសាងសង់ រយៈ ពេល ៣៦ខែ ឬបីឆ្នាំ ដោយចាប់អនុវត្តពីខែធ្នូ ឆ្នាំ២០២២ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print