លោក Wang Yi ថ្លែងថា៖អ្នកដែលរំលោភសិទ្ធិនិងបង្ករឿងមុខជានឹងបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ហើយអ្នកដែលសុខចិត្តធ្វើជាកូនអុករបស់គេក៏នឹងត្រូវគេបោះបង់ចោលនៅទីបំផុត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ព្រឹក ថ្ងៃទី ៧ ខែ មីនា មហាសន្និបាតលើក ទីបី នៃ សភាតំណាងប្រជាជន ទូទាំង ប្រទេស ចិន នីតិកាល ទី ១៤ បាន រៀបចំធ្វើ សន្និសីទសារព័ត៌មាន លោក Wang Yi សមាជិក ការិយា ល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស ចិន បាន ឆ្លើយ សំណួរ របស់ អ្នក សារព័ត៌មាន ចិន និង អន្តរជាតិ អំពី “គោលនយោបាយ ការ ទូត និង ទំនាក់ទំនង អន្តរជាតិ របស់ ចិន” ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន លើកឡើង ក្នុងពេល ថ្លែង អំពី វិវាទដែនសមុទ្ររវាងចិននិង ហ្វីលីពីន ថា ប្រទេសចិននឹងបន្ត គាំពារអធិបតេយ្យភាពទឹកដី និង សិទ្ធិនិងផលប្រយោជន៍ ខាងសមុទ្រ របស់ ខ្លួន យ៉ាងដាច់ខាត តាមផ្លូវ ច្បាប់ ហើយ នឹង ប្រកាន់ខ្ជាប់ នូវ ស្មារតីមនុស្សធម៌ ដោយ អនុលោម តាម តម្រូវការជាក់ស្តែង ខណៈ ពេល គ្រប់គ្រង ស្ថានការណ៍នៅថ្មប៉ប្រះទឹក Ren’ai និងកោះ Huangyan តែ បើសិន អ្នក ដែល រំលោភសិទ្ធិនិងបង្ករឿង មុខ ជានឹង បង់តម្លៃ យ៉ាង ធ្ងន់ ធ្ងរ ជាមិនខាន ហើយ អ្នក ដែល សុខចិត្តធ្វើជាកូនអុក របស់គេ ក៏ នឹង ត្រូវគេ បោះបង់ចោល នៅ ទីបំផុត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print