ខេត្តកែប ៖ នៅព្រឹកថ្ងៃសោរ៍ ទី៨ ខែមីនា ឆ្នាំ២០២៥ នេះ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា បានអញ្ជេីញជាអធិបតីក្នុងព្រឹត្តិការណ៍ រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីចូលរួមអបអរសាទរក្នុងទិវាអន្តរជាតិនារី ៨មីនា ដើម្បីមនុស្សធម៌ និងកិច្ចការសង្គម ក្រោមមូលបទ «១ជីវិតមិនប្រព្រឹត្តិការសេពគ្រឿងញៀន» ពិធីនេះប្រារព្ធធ្វេីឡេីងនៅខេត្តកែប។
សូមបញ្ជាក់ថា ៖ ការរត់ពាក់កណ្តាលម៉ារ៉ាតុង នេះចែកចេញជា០៤ប្រភេទ ៖
១- រត់ចម្ងាយផ្លូវ ២១គីឡូម៉ែត្រ, ។
២-រត់ចម្ងាយផ្លូវ១០ គីឡូម៉ែត្រ, ។
៣-រត់ចម្ងាយផ្លូវ ៥ គីឡូម៉ែត្រ, ។
៤-រត់ចម្ងាយផ្លូវ ៣ គីឡូម៉ែត្រ ។ នេះបើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ៕
ដោយ ៖ សិលា