ភ្នំពេញ ៖ ទូលផងរែកផងកណ្ដៀតផង ថ្ងៃយប់ភ្លៀងខ្យល់ ទាំងឈឺទាំងទាំងសរសៃរខ្ចី និងរលូតទាំងកូនក្នុងផ្ទៃ 😢 «លក់សព្វយ៉ាង បបរ បាញ់ឆែវ នំគ្រក់ នំបញ្ចុក នំកូ ចេកចៀន ចេកកាលុក អន្សមអាំង អន្សមចំហុយ ដំឡូងស្ងោ តំប៉ែ លត បាញ់ឌុក ពោតស្ងោរ ត្រកួន ព្រលឹត ផ្កាកំប្លោក ផ្កាស្នោ ក្រូចឆ្មា កន្ទួត ត្រី ខ្ចីបុល កាត់កេរ្តិ៍កាត់ខ្មាស គេមើលងាយមើលថោក… ដើម្បីចិញ្ចឹមកូន និងឱ្យតែបានកូនរៀន។ នេះជាការលើកឡើងពីលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លើផេកផ្លូវការរបស់ លោក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ចំថ្ងៃអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ។
លោកបណ្ឌិត ទូច សុឃៈ បានសំណេរចេញពីភាសាបេះដូងថា ៖ ម៉ែលក់សព្វយ៉ាងមិនដែលត្អូែ លក់ទាំងដីភូមិ មើលជំងឺកូន ឱ្យកូនរៀន រហូតដល់អត់ដីដោតជើងសរសេរ បានអ៊ំក្បែរខាងចិត្តបុណ្យឱ្យដីរស់នៅនិងហុចនេះហុចនោះជាប្រចាំ។ ម៉ែក្រតែទ្រព្យ តែចិត្តជាម្ដាយ និងព្រហ្មវិហារចំពោះកូនៗ គ្មានអ្នកផ្ទឺម។ ជោគជ័យរបស់ម៉ែ គឺកូនៗបានរៀនខ្ពស់ៗ មានការងាររួមចំណែកក្នុងសង្គមជាតិ។ ម៉ែឈ្នះលើអ្នកភូមិខ្លះដែលប្រមាថម៉ែ។
លោកបណ្ឌិត ទូច សុឃៈ បន្តថា ៖ មកដល់ពេលនេះម៉ែមិនទាន់ស្រណុកនៅឡើយ ដោយសារកម្លាំងដែលម៉ែទ្រោលសភាពការណ៍ពីក្មេង ចាប់ផ្ដើមសង្កត់លើម៉ែជាបណ្ដើរៗ។ ជីវិតចុងក្រោយរបស់ម៉ែ គ្រាន់តែចង់បានកូនផ្ទះថ្មនៅនឹងគេឱ្យស្គាល់រស់ជាតិ🌹ព្រោះតែយើងធ្លាប់រស់ក្នុងខ្ទមធ្លុះធ្លាយ អត់បាយហូប ដាំបាយលាយពោតក្រហម ហើយជារឿយៗយើងអត់ទាំងបបរហូបទៅទៀត(ទស្សវត្សន៍៨០ ៩០ និង ២០០០) តែកុំកូន និងប្រពន្ធដ៏របស់កូន ព្រមទាំងបងប្អូន កំពុងលេងតុងទីន! 🙏🏻
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ៖ ✍️រូបអ្នកភូមិជួយសែងផ្ទះ៣សន្លឹកនេះ ជាផ្ទះរបស់ខ្ញុំនៅកោះតេជោ ខណៈដែលខ្ញុំបានប្រឡងជាប់មករៀនសាលាច្បាប់ភ្នំពេញស្នាក់នៅវត្តលង្កា🙏🏻 ៕
ដោយ ៖ សិលា