ចាប់ពីថ្ងៃទី20 ខែមីនាទៅ ប្រទេសចិននឹងដំឡើងពន្ធគយ១០០%លើប្រេងកាណូឡានិងសណ្តែងបារាំងជាដើមដែលមានប្រភពដើមនៅប្រទេសកាណាដា

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រដ្ឋាភិបាលកាណាដាបានប្រកាសដំឡើងពន្ធគយ១០០% លើរថយន្តអគ្គិសនីរបស់ចិន ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤ឡើងទៅ និងដំឡើងពន្ធគយ២៥% លើផលិតផលដែកថែបនិងអាលុយមីញ៉ូមរបស់ចិនចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២៤ឡើងទៅ។ ការដំឡើងពន្ធគយដោយឯកតោភាគីរបស់កាណាដាមិនអើពើនឹងការពិតជាក់ស្តែងនិងច្បាប់កំណត់នៃអង្គការពាណិជ្ជកម្មពិភពលោក វាគឺជាវិធីសាស្រ្តការពារនិយមផ្នែកពាណិជ្ជកម្មសុទ្ធសាធ ដែលបានបង្កជាវិធានការប្រកបដោយភាពរើសអើងចំពោះប្រទេសចិន បានរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ចិន ក៏ដូចជាបំផ្លាញដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កាណាដា។

គេហទំព័រ «CCFR China state-controlled media » ដោយអនុលោមតាមច្បាប់និងបទបញ្ញត្តិដូចជា«ច្បាប់ពន្ធគយរបស់សាធារណរដ្ឋប្រជាមានិតចិន»និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ បន្ទាប់ពីទទួលការអនុញ្ញាតពីក្រុមប្រឹក្សាកិច្ចការរដ្ឋចិន គណៈកម្មាធិកាច្បាប់ពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសេចក្តីប្រកាសថា ចាប់ពីថ្ងៃទី២០ខែមីនាឆ្នាំ២០២៥ឡើងទៅ ចិននឹងដំឡើងពន្ធគយ១០០%លើប្រេងកាណូឡា នំធ្វើពីម្សៅនិងសណ្តែងបារាំងដែលមានប្រភពដើមនៅប្រទេសកាណាដា ហើយដំឡើងពន្ធគយ២៥ភាគរយលើជលផលនិងសាច់ជ្រូកដែលមានប្រភពដើមនៅប្រទេសកាណាដា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print