ខេត្តព្រះវិហារ ៖ យោធិននារីនៃក្រសួងការពារជាតិ ចូលរួមសកម្មភាពបោះជំរុំ និងដើរឡើងប្រាសាទព្រះវិហារ ក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៨ មីនា ២០២៥នេះ ។
តោះ !មកដឹងប្រវត្តនិងអត្ថន័យ នៃទិវាអន្តរជាតិ៨មិនា ខ្លះៗ ! ទិវានារីអន្តរជាតិ (ភាសាអង់គ្លេស International Women’s Day: IWD) ប្រារព្ធធ្វើនៅថ្ងៃទី ៨ ខែមីនា ជារៀងរាល់ ឆ្នាំ ។ វាគឺជាថ្ងៃដ៏មាន សារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក ។
-ប្រវត្តិទិវានារីអន្តរជាតិ
ទិវានារីអន្តរជាតិ(៨មីនា) គឺជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំលឹកអប អរសាទរ។ ជាឱកាសមួយ ត្រូវអបអរដោយមានពិធីបុណ្យ រំលឹកខួបប្រារព្ធធ្វើដោយនារីជុំវិញ ពិភពលោក។ អង្គការសហប្រជាជាតិ ក៏ប្រារព្ធពិធីអបអរសាទរទិវានេះ និងប្រទេសជាច្រើនបានកំណត់ ទិវានេះថាជាថ្ងៃបុណ្យជាតិរបស់ខ្លួនផងដែរ។ នៅពេលនារីក្នុងទ្វីបទាំងអស់ ដែលជាញឹកញាប់តែងត្រូវបែងចែកដោយព្រំដែនជាតិ និង ដោយជាតិពន្ធខុសគ្នា ដោយភាពខុសគ្នាខាងភាសា វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ មកជួបជុំគ្នាដើម្បីធ្វើពិធីបុណ្យរំលឹកខួបទិវារបស់ខ្លួន គេអាចរំលឹក ឡើងវិញអំពីប្រពៃណីដែលតំណាងឲ្យយ៉ាងតិចប្រាំបួនទសវត្ស នៃការតស៊ូដើម្បី សមភាព យុត្តិធម៌ សន្តិភាព និង អភិវឌ្ឍន៍។
ទិវានារី អន្តរជាតិ គឺជារឿងរបស់នារីសាមញ្ញ ដែលជាអ្នកកសាងប្រវត្តិសាស្ត្រ។ វាបានចាក់ឫស ក្នុងការតស៊ូរបស់នារី អស់ពេល រាប់សតវត្ស ដើម្បីចូលរួមក្នុងសង្គមដោយស្មើភាពជាមួយបុរស។ នៅក្នុងប្រទេសក្រិចដែលជាប្រទេសចំណាស់ លីស៊ីស្ត្រាតា (Lysistrata) បានផ្ដើមគំនិតធ្វើកូដកម្ម ផ្លូវភេទប្រឆាំងនឹងបុរសដើម្បីបញ្ចប់សង្គ្រាម និងនៅអំលុងបដិវត្តន៍បារាំង នារីក្នុងទីក្រុងប៉ារីស បានអំពាវនាវរក “សេរីភាព សមភាព ភាតរភាព” ដោយដើរជាក្បួនឆ្ពោះទៅកាន់ទីក្រុងវែរសៃ ដើម្បីទាមទារសិទ្ធិបោះឆ្នោតសម្រាប់នារី។ គំនិតនៃទិវានារីអន្តរជាតិបានលេចឡើងជាដំបូងនៅរបត់នៃសតវត្ស ដែលក្នុងពិភពឧស្សាហូបនីយកម្ម គឺជារយៈពេលនៃដំណើរវាតទី និង ចលាចល កំណើនប្រជាជនយ៉ាងឆាប់រហ័ស និងមនោគមវិជ្ជា មូលវិវឌ្ឍនិយម៕
ដោយ ៖ សិលា