ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ចូលចិត្តកីឡាវាយកូនហ្គោល ដើម្បីសុខភាព ។ ទោះមមាញឹកនឹងការងារប្រទេសជាតិ ក៏សម្តេចឆ្លៀតសល់ពេលបន្តិចបន្ទួច លេងកីឡា ទើបធ្វើឱ្យសម្តេចតេជោ មានសុខភាពរឹងមាំ កម្លាំងវាយកូនហ្គោល និងថេរវេលា ស្ទើរស្មើនឹងវ័យ ៣០ឆ្នាំជាងទៅហើយ ។ ខាងក្រោមនេះជា កម្រងរូបភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោល កីឡាពេលព្រឹកដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន នាព្រឹកថ្ងៃទី៨ មីនា ២០២៥។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា សូមបងប្អូនជនរួមជាតិហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។ អរគុណសន្តិភាព ៕
...
ដោយ ៖ សិលា