ខេត្តបាត់ដំបង៖ សមត្ថកិច្ចស្រុកសំឡូតកំពុងតាមប្រមាញ់ស្វែងចាប់ខ្លួនក្រុមឃាត.កចាក់សម្លាប់ប្លន់យកម៉ូតូបុរសដេកចាំចំការដំឡូងម្នាក់។
សេចក្តីរាយការណ៍ពីកម្លាំងអាវុធហត្ថស្រុកសំឡូតឱ្យដឹងថា រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ សមត្ថកិច្ចបន្តឡោមព័ទ្ធកន្លែងកើតហេតុចំពោះមុខសញ្ញាជនសង្ស័យសមត្ថកិច្ចមិនទាន់មានពន្លឺនៅឡើយនោះទេ ស្ថិតក្នុងការស្រាវជ្រាវស៊ើបអង្កេត ដើម្បីកំណត់មុខសញ្ញា។
សូមបញ្ជាក់ថា កាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ មានករណីឃាតកម្ម មួយបានកើតឡើង ស្ថិតក្នុងចំណុច៣២ ក្រុមទី៣ ភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យមួយក្រុមមានគ្នា២ ទៅ៣នាក់មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាធ្វើសកម្មភាពចាក់សម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ អ៊ុល ចន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរធ្វើចំការរស់នៅក្បែរកន្លែងកើតហេតុ។ ជនសង្ស័យបានចាក់សម្លាប់និងដែកឆាបចំនួន៦កន្លែង ចំពីក្រោយខ្នង៤ដែកឆាប ចំខ្លួនពីមុខក្រោមដោះស្ដាំ១ដែកឆាប និងចំកន្ដៀតក្អមខាងស្ដាំ១ដែកឆាប បណ្ដាលឲ្យស្លាប់និងកន្លែងកើតហេតុ រួចក្រុមជនសង្ស័យក៏បានប្លន់យកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ អត់ស្លាកលេខ ជិះរត់គេចចេញទៅបាត់។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯក្រុមជនសង្ស័យសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំឡូតសហការជាមួយជំនាញអ.ហខេត្តតាមដានស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បិយកមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ សំវិច្ឆិកា
...