ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមបំពាក់ឧបករណ៍នៅតាមស្ថានីយឧតុនិយមស្វ័យប្រវត្តិទាំង ១៥ និងស្ថានីយជលសាស្រ្តស្វ័័យប្រវត្តិទាំង ១៥

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានឧតុនិយម និងនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមបំពាក់ឧបករណ៍នៅតាមស្ថានីយឧតុនិយមស្វ័យប្រវត្តិទាំង ១៥ និងស្ថានីយជលសាស្រ្តស្វ័័យប្រវត្តិទាំង ១៥ ចាប់ពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៦ ។

រហូតមកដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦ នេះ ស្ថានីយឧតុនិយមចំនួន ០៥ កន្លែង ដែលបានបំពាក់ឧបករណ៍រួចហើយ មាននៅស្ថានីយឃ្មួញ រាជធានីភ្នំពេញ, ស្ថានីយស្អាង/ទឹកវិល ខេត្តកណ្តាល, ស្ថានីយសន្ទុក ស្រុកសន្ទុក, ស្ថានីយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងស្ថានីយបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ចំពោះស្ថានីយជលសាស្រ្តចំនួន ០២ កន្លែង ដែលបានបំពាក់ឧបករណ៍រួចហើយ មាននៅស្ថានីយជីនិត/កំពង់ថ្ម-ស្ទឹងជីនិត និងស្ថានីយតាំងក្រសាំង/សន្ទុក-ស្ទឹងតាំងក្រសាំង ខេត្តកំពង់ធំ ៕

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print