ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យឈ្មោះ គង់ សុវណ្ណមរកត ទៅកាន់តុលាការដើម្បីចាត់នីតិវីធីបន្ត បន្ទាប់ពីអធិដ្ឋាននគរបាលខណ្ឌធ្វើការឃាត់ខ្លួន និងសួរចម្លើយចប់នីតិវិធី ពាក់ព័ន្ធនឹងករណីប្រព្រឹត្តអំពើក្លែងបន្លំឯកសារសាធារណៈ គឺ ឯកសារផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងរបស់រដ្ឋបាលខណ្ឌជ្រោយចង្វារ ប្រព្រឹត្តឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ៕
ដោយរដ្ឋបាលខណ្ឌជ្រោយចង្វារ
...