សមយុទ្ធយោធាជើងទឹករួមគ្នារវាង រុស្ស៊ី-ចិន-អុីរ៉ង់

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Tass បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនដែលបាននិយាយថា កងកម្លាំងទ័ពជើងទឹកចិន រុស្ស៊ី និងអុីរ៉ង់នឹងធ្វើសមយុទ្ធរួមគ្នានៅក្នុងដែនទឹកក្បែរប្រទេសអុីរ៉ង់។

សេចក្តីថ្លែងការណ៍បាននិយាយថា “នៅពាក់កណ្តាលខែមីនា កងទ័ពជើងទឹកចិន អុីរ៉ង់ និងរុស្ស៊ី នឹងធ្វើសមយុទ្ធរួមគ្នាដើម្បីសន្តិសុខខ្សែក្រវាត់-2025” ។ នេះជាសមយុទ្ធជើងទឹករួមលើកទីប្រាំរវាងរុស្ស៊ី ចិន និងអុីរ៉ង់ ចាប់តាំងពីឆ្នាំ២០១៩មក។
កងទ័ពជើងទឹកចិនត្រូវបានគេរំពឹងថានឹងបញ្ជូននាវាពិឃាត Baotou និងនាវាផ្គត់ផ្គង់ Gaoyouhu ពីក្រុមសមរភូមិអមការពារទី 47 ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។ Baotou គឺជានាវាពិឃាតមីស៊ីលដឹកនាំ Type 052D ខណៈដែល Gaoyouhu គឺជានាវាផ្គត់ផ្គង់ Type 903A ។ កន្លងមក នាវាចម្បាំងទាំងពីរគ្រឿងបានចូលរួមក្នុងសមយុទ្ធដែនសមុទ្រពហុជាតិសាសន៍ AMAN-2025 នៅប្រទេសប៉ាគីស្ថានក្នុងខែកុម្ភៈ។
សមយុទ្ធនាពេលខាងមុខនឹងរួមបញ្ចូលសមយុទ្ធវាយប្រហារគោលដៅលើសមុទ្រ ការគ្រប់គ្រងការខូចខាត ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះរួមគ្នា ការប្រឆាំងការលួចចម្លង និងប្រឆាំងភេរវកម្ម ការចែករំលែកបទពិសោធន៍ប្រយុទ្ធ និងកលល្បិច។
យោងតាមសេចក្តីថ្លែងការណ៍ សមយុទ្ធនេះធ្វើឡើងដើម្បីពង្រឹងសន្តិសុខក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការពហុភាគីក្នុងវិស័យយោធា បង្ហាញពីសមត្ថភាពរបស់ប្រទេសទាំងបីក្នុងការការពារសន្តិភាពពិភពលោក ធានាសន្តិសុខដែនសមុទ្រ …
កាសែត Global Times បានដកស្រង់សម្តីអ្នកជំនាញយោធាលោក Song Zhongping បាននិយាយថា សមយុទ្ធយោធារួមគ្នារវាងចិន អុីរ៉ង់ និងរុស្ស៊ីបានក្លាយជាទម្លាប់។
សមយុទ្ធនាពេលខាងមុខនឹងធ្វើឡើងនៅកំពង់ផែ Chabahar របស់អុីរ៉ង់នៅលើឈូងសមុទ្រអូម៉ង់ ដែលជាច្រកសំខាន់រវាងច្រកសមុទ្រ Hormuz និងមហាសមុទ្រឥណ្ឌា។ នេះជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូនថាមពល លោក Song បានមានប្រសាសន៍ថា ប្រទេសទាំងបីដែលចូលរួមក្នុងសមយុទ្ធមានកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ក៏ដូចជាផលប្រយោជន៍ជាយុទ្ធសាស្ត្រសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់៕ ដោយធីរីណា

...

រូបថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print