មហាសន្និបាតលើកទី៣ នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បិទបញ្ចប់ ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំបក្ស និងរដ្ឋសំខាន់ៗ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ មហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤ បានបិទបញ្ចប់ដោយគាប់ប្រសើរ នៅវិមានសភាប្រជាជន ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២៥     ក្រោមវត្តមានរបស់លោក Xi Jinping និងថ្នាក់ដឹកនាំ បក្ស និងរដ្ឋសំខាន់ៗ ។

      គេហទំព័រ «CCFR China state-controlled media » មហាសន្និបាត បានអំពាវនាវ ឱ្យ រួមសាមគ្គី គ្នា កាន់តែជិតស្និទ្ធ ជុំវិញមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping  ជាប្រមុខស្នូល  ដើម្បីរួម ចំណែក ថ្មី ៗ កាន់តែច្រើនទៀតក្នុងការធ្វើទំនើបកម្មតាមបែបផែនចិន។

       គេហទំព័រ «CCFR China state-controlled media » អង្គប្រជុំបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងាររបស់គណៈកម្មាធិការ អចិន្រ្តៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន សេចក្តីសម្រេចចិត្តស្តីពីរបាយការណ៍ការងារខាងសេចក្តីស្នើច្បាប់ និងរបាយការណ៍ស្តីពីស្ថានភាពត្រួតពិនិត្យលើសេចក្តីស្នើច្បាប់ជាដើម។

      គេហទំព័រ «CCFR China state-controlled media » លោកWang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានថ្លែងសុន្ទរកថានៅក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថា   មហាសន្និបាតលើកនេះបានបិទបញ្ចប់ ដោយ បញ្ចប់ របៀបវារៈ គ្រប់ ផ្នែក ដោយជោគជ័យ   ដែលបានបង្ហាញយ៉ាងពេញលេញថា  ប្រជាធិបតេយ្យ ប្រជាជនក្នុងដំណើរការទាំងមូលរបស់ប្រទេសចិន ពោរពេញ ទៅ ដោយ កម្លាំងចលករនិងភាពរស់រវើកដ៏ខ្លាំងក្លា។

      ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបរទេសដែលប្រចាំនៅចិនបាន ចូលរួម ក្នុងកិច្ចប្រជុំបិទបញ្ចប់នេះ។

      គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា  គិត ចាប់ពីថ្ងៃ បើក មហាសន្និបាត កាលពីថ្ងៃទី ៤ ខែមីនាមក សមាជិកនៃសភាប្រឹក្សានយោបាយប្រជាជនលើសពី ២ ពាន់នាក់ដែលមកពីមជ្ឈដ្ឋានចំនួន ៣៤ វិស័យ បាន ជួប ប្រជុំ ពិភាក្សា យ៉ាងស៊ីជម្រៅ អំពី កិច្ចការ នយោបាយ ។  មហាសន្និបាតលើកនេះ ទទួលបានសេចក្តីស្នើ សរុប 5890 ច្បាប់ ហើយ មាន សេចក្តីស្នើរចំនួន 5002 ច្បាប់ត្រូវបានយកមក ពិភាក្សា   ក្នុងនោះ សេចក្តីស្នើ អំពីការកសាងសេដ្ឋកិច្ច មាន ចំនួន ច្រើនបំផុត ដែល លើសពី 42%៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print