ដីច្រោះនេះគឺស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញទេ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅជិតនេះសោះ បងប្អូនគួរតែទៅឱ្យស្គាល់ម្តងទៅ ហើយបងប្អូននឹងប្លែកភ្នែក ប្លែកអារម្មណ៍ជាមួយនឹងទិដ្ឋភាពស្អាតដែលបង្កើតឡើងដោយធម្មជាតិពិតៗ។  ដីច្រោះនេះគឺស្ថិតនៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មិនឆ្ងាយពីរាជធានីភ្នំពេញទេ។

ដេីម្បីទៅកាន់ទីតាំងដីច្រោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ រួចបត់ចូលតាមផ្លូវឧទ្យានជាតិគីរីរម្យ ពេលទៅដល់ជេីងភ្នំគីរីរម្យ យេីងនឹងឃេីញផ្លូវបំបែកខាងស្តាំ ទៅរមណីយដ្ឋានទឹកធ្លាក់ចំបក់ (ប្រហែល១០គីឡូម៉ែត្រពីជេីងភ្នំគីរីរម្យ) ។ បន្ទាប់មកយេីងនឹងបានឃេីញ សាលាឃុំចំបក់ (នៅខាងស្តាំដៃ) ។ ហួសសាលាឃំុចំបក់ប្រមាណ៥០ម៉ែត្រ រួចបត់តាមផ្លូវទៅស្តាំ (យេីងនឹងឆ្លងកាត់ស្ពានពីរ ស្ពានទីមួយ ជាស្ពានចុះចំណោទ) ។ ហួសស្ពានទីពីរ ប្រមាណ ៥០០ម៉ែត្រ បត់ស្តាំ ទៅត្រង់ប្រហែល ១គីឡូម៉ែត្រ យេីងនឹងទៅដល់ទីតាំងដីច្រោះនោះ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print