អាមេរិក៖ យន្តហោះឯកជនធ្លាក់ក្នុងតំបន់លំនៅដ្ឋានពលរដ្ឋ

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងដឹកមនុស្ស៥នាក់បានធ្លាក់ចូលទៅក្នុងតំបន់លំនៅដ្ឋានមួយក្នុងសង្កាត់ Manheim រដ្ឋ Pennsylvania ហើយបានផ្ទុះឆេះ។

យោងតាម RT នៅម៉ោងប្រហែល 3:00 រសៀល ថ្ងៃទី 9 ខែមីនា (ម៉ោងក្នុងតំបន់) យន្តហោះឯកជនដែលមានម៉ាស៊ីនតែមួយតូចបានធ្លាក់ត្រង់ចំណតរថយន្តលំនៅដ្ឋានមួយក្នុងសង្កាត់ Manheim រដ្ឋ Pennsylvania ភ្លាមៗបន្ទាប់ពីហោះចេញពីព្រលានយន្តហោះ Lancaster ក្បែរនោះ។
វីដេអូពីកន្លែងកើតហេតុបានបង្ហាញពីបំណែកនៃតួយន្តហោះដែលដេកនៅក្នុងចំណតរថយន្ត ដោយមានរថយន្តជាច្រើនបានឆាបឆេះ។ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា កម្លាំងពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះត្រូវបានដាក់ពង្រាយភ្លាមៗទៅកាន់កន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះបានបណ្តាលឲ្យមនុស្ស៥នាក់នៅលើយន្តហោះរបួសធ្ងន់ និងខូចខាតរថយន្តរាប់សិបគ្រឿងផ្សេងទៀត។
ឧបទ្ទវហេតុនេះបន្តបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពអាកាសចរណ៍នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះបានទទួលរងការធ្លាក់យន្តហោះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។
កាលពីចុងខែមករា ការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះដឹកអ្នកដំណើរ Bombardier CRJ700 និងឧទ្ធម្ភាគចក្រកងទ័ពសហរដ្ឋអាមេរិកនៅភាគខាងត្បូងនៃទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានសម្លាប់មនុស្សចំនួន 67 នាក់៕

...

រូបថត​: tienphong

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print