ភ្ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្តកៀម៉ូតូឡំប្រឺតាបណ្ដាលឲ្យរងការខូចខាតសម្ភារៈបន្តិចបន្តួច
ស្រាប់តែឈ្លោះប្រកែកគ្នាឈាន ដល់ប្រេីប្រាស់អំពើហិង្សាវាយគ្នាទៅវិញទៅមកបង្កឲ្យមានរបួស។
ហេតុការណ៍នេះដែរបង្កឲ្យមានការភ្ញាក់ផ្អើលនៅម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុដោយគេឃើញម៉ូតូឡាំប្រឺតា ពណ៌សពាក់ភ្នំពេញ1IB-8445 បេីកមកចតឈប់នៅលើផ្លូវត្រង់ចំណុចកេីតហេតុ ស្រាប់តែឃើញរថយន្តម៉ាកBYD DESTROYER ០5 ពណ៌ប្រផេះ ពាក់ស្លាកលេខ កម្ពុជាT.N.DF99 បេីកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចផ្លូវបំបែកជាបី បានបត់ឆ្វេងយ៉ាងលឿនជ្រុលទៅម៉ូតូឡាំប្រឺតា បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ចំណែករថយន្ត វិញរងការខូចខាតស្កូតផ្នែកកាងខាងមុខ។ ហើយភាគីទាំងសងខាងបានជជែករកខុសត្រូវ ដោយម្នាក់ៗទាមទារយកតែឈ្នះមិនមានការដោះស្រាយគ្នា ទេីបបង្កជាជម្លោះដោយប្រើប្រាស់ហិង្សាវាយគ្នាទៅវិញទៅមក ដោយខាងជនជាតិចិនមានគ្នាតែពីរនាក់ប្ដីប្រពន្ធចំណែកខាងភាគីខ្មែរវិញមានគ្នាប្រាំនាក់ស្រីពីរនាក់ប្រុសបីនាក់ព្រួតវាយបណ្ដាលឲ្យបុរសជនជាតិចិននិងប្រពន្ធរងរបួសស្នាមបែកមុខមាត់ទាំងពីរនាក់ ចំណែកខាងខ្មែរមិនមានអ្នករងរបួសនោះទេ។ ទេីបផ្អើលដល់ពលរដ្ឋរស់នៅទីតាំងខាងលើរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានចុះមកអន្តរាគមន៍ភ្លាមៗឃាត់ខ្លួនភាគីទាំងសងខាងនាំមកសាកសួរនៅប៉ុស្តិ៍។ នៅក្នុងហេតុការណ៍នោះដែររថយន្តជនជាតិចិនបានបែកកញ្ចក់មួយផ្ទាំងផ្នែកខាងក្រោយដោយរកមុខអ្នកលួចវាយបំបែកមិនឃើញឡើង ។
បន្ទាប់ពីកេីតហេតុគ្រោះថ្នាក់ចរាចរណ៍បង្កជាហិង្សាខាងលើរវាងជនជាតិចិននិងម៉ូតូឡាំប្រឺតារវាយគ្នាត្រូវបានសម្របសម្រួលគ្នាបញ្ចប់រឿងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ចោមចៅ៣៕
ដោយ៖ ជ្រោយពេជ្រ