ខេត្តកំពង់ធំ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) បានថ្លែងថា៖ ២គ្រាប់ផ្តាច់អាល័យ! ជាគ្រាប់បែកទម្លាក់ពីយន្តហោះសំណល់សង្គ្រាមប្រភេទMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម!
លោកអគ្គនាយកស៉ីម៉ាក់ បានថ្លែងបន្តថា មួយគ្រាប់សំងំខ្លួនក្នងចម្ការស្វាយចន្ទី ស្ថិតនៅឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ រីឯមួយគ្រាប់ទៀតសំងំលាក់ខ្លួននៅបាតរណ្តៅដី ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល!
...
អគ្គនាយកស៊ីម៉ាក់រូបនេះ បានលេីកឡេីងថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ ត្រូវដំណេីការដោះបន្សាបតាមលក្ខណៈបច្ចេកទេស ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិ៕
ដោយ៖តារា