មហាសន្និបាតលើកទី៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបិទសម័យប្រជុំនៅថ្ងៃទី ១១ ខែមីនា

ចែករំលែក៖

ប្រទេស​ចិន​៖​ យោងតាម​គេហទំព័រ «CCFR China state-controlled media » បានចុះផ្សាយថា៖ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ ​គណៈប្រតិភូតំណាងប្រជាជននានា​ដែល​ចូលរួម​មហា​សន្និបាតលើកទី ៣ នៃ សភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ ​បានបើកធ្វើកិច្ចប្រជុំតាមក្រុម​ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី​របាយការណ៍​ការងារ​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភាតំណាងប្រជាជនទូទាំង​ប្រទេសចិន​ របាយការណ៍​ការងារនៃតុលាការ​ប្រជាជនកំពូល ​និងរបាយការណ៍​ការងារ​នៃសាលាអយ្យការ​ប្រជាជនកំពូល​ ​ព្រមទាំងបើកធ្វើកិច្ចប្រជុំគណៈអធិបតី​លើកទី ៤ ។

គេហទំព័រ CCFR បាននិយាយបន្ថែមថា​ នារសៀលថ្ងៃដដែល មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាល ទី ១៤ បានបិទសម័យប្រជុំនៅវិមានសភាប្រជាជនដោយ​មានការ​បោះឆ្នោតអនុម័តលើ​សេចក្តីព្រាងច្បាប់ស្តីពីរបាយការណ៍ការងារ​រដ្ឋាភិបាល,​ ​ច្បាប់​តំណាងប្រជាជននៃមហាសន្និបាតសភាតំណាង​ប្រជាជន​ទូទាំង​ប្រទេសចិននិង​សភាតំណាងប្រជាជន​គ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន ​និង​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​និងសង្គម​ឆ្នាំ​​​ ២០២៥​ ជាដើម​៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print