ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មាន របស់ក្រសួងការពារជាតិ សូមបញ្ជាក់ និងបំភ្លឺជូនសាធារណជនឱ្យបានជ្រាបថា៖ នាពេលថ្មីៗនេះមានការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបានបង្កឱ្យមានការភាន់ច្រឡំពាក់ព័ន្ធនឹងការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក តាមរយៈព្រះរាជក្រឹត្យ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងនាមអ្នកនាំពាក្យក្រសួងការពារជាតិ ខ្ញុំសូមបញ្ជាក់ជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា ការតែងតាំងមុខតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ជាការអនុវត្តទៅច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលក្នុងនោះមាត្រា២៣ បានកំណត់។
ដូច្នេះការតែងតាំងមុនតំណែងដល់ ឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹក ដោយព្រះរាជក្រឹត្យតាមសំណើរបស់នាយករដ្ឋមន្ត្រី ជាការអនុលោមតាមច្បាប់សុទ្ធសាធ មិនមានអ្វីខុសនោះឡើង៕
ដោយ ៖ សិលា