នគរបាលស្រុកបាណន់​ នាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់០៦នាក់ យកមកអនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្ត​បាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ កាលពីរសៀលម្សិលមិញនេះ​ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​ជំនាញ​ បាននាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់​ ០៦នាក់ យកមកអនុវត្តតាមច្បាប់។

មនុស្សចំនួន ០៦នាក់​ ដែល​ត្រូវ​សមត្ថកិច្ច​ជំនាញ​ឃាត់ខ្លួន​ រួមមាន​៖ ១-ឈ្មោះ ឡេង ឆេងហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។
២-ឈ្មោះ ជឹម វឿត ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៣-ឈ្មោះ ផន មិត្ត ភេទប្រុស អាយុ៦៧ឆ្នាំ មានទីលំនៅភូមិកញ្ជ្រោង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៤-ឈ្មោះ ឆាយ ឆាត់ ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៥-ឈ្មោះ ចាន់ ថាថៃ ហៅ ប្រឺត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ។
៦-ឈ្មោះ វ៉េន វណ្ណា ភេទប្រុស អាយុ៦១ឆ្នាំ មានទីលំនៅភូមិអូរស្រឡាយ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។

ចំណែក​វត្ថុតាងដកហូតរួមមាន៖ មាន់ចំនួន ០២ក្បាល, អេប៉ុង(សង្វៀន)ចំនួន០១, ជញ្ជីងថ្លឹងចំនួន០១, ឆ្នាំងដាំទឹកចំនួន០១, ម៉ូតូចំនួន ១១គ្រឿង។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print